បុរសចំណាសម្នាក់ ដើរឆ្លងផ្លូវត្រូវបានរថយន្តធុនធំសណ្តងរម៉ក បុកហើយកិន បែកលលាក្បាលស្លាប់ នៅនិងកន្លែងនៅក្នុងស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖រថយន្តធុនធំ ប្រភេទសណ្តងរម៉ក បានបុកហើយកិនបុរសចំណាស់ម្នាក់បែកលលាក្បាលបណ្តាលឲ្យស្លាប់និងកន្លែង ខណៈដើរឆ្លងផ្លូវ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៣ ស្ថិតភូមិរវាងកើត ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នាយប៉ុស្តិ៍នគរបាលឃុំចំណោមបានឲ្យដឹងថា៖ជនរងគ្រោះដែលត្រូវរថយន្តបុកហើយកិនស្លាប់មានឈ្មោះ ម៉ុល សាវឿន ភេទប្រុសអាយុ៥០ឆ្នាំ(សតិមិនសូវគ្រប់គ្រាន់)រស់នៅភូមិកើតហេតុខាងលើ។
នាយប៉ុស្តិ៍បានបញ្ជាក់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺជនរងគ្រោះ បានដើរឆ្លងផ្លូវជាតិក្នុងទិសដៅពីត្បូងទៅជើងដល់ជិតពាក់កណ្តាលផ្លូវត្រូវបានរថយន្តធុនធំសណ្តងរម៉កប្រភេទភ្លៅប្រាំពាក់ផ្លាក់លេខភ្នំពេញ4A.6575ដែលបើកបរក្នុងទិសដៅពីកើតទៅលិច បានបុកហើយកិនបណ្តាលជនរងគ្រោះបែកលលាក្បាលស្លាប់ និងកន្លែងកើតហេតុតែម្តង។
ក្រោយពីកើតហេតុមន្ត្រីនគរបាលចរាចរណ៍ស្រុកមង្គលបូរី បានចុះទៅពិនិត្យវាស់វែងបានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះឆ្លងផ្លូវជាតិពីម្ខាងផ្លូវទៅម្ខាងទៀតពេលដែលដើរមិនបានមើលឆ្វេងស្តាំ ក៏ត្រូវបានរថយន្តធុនធំបើកបរក្នុងល្បឿនលឿនបានបុកហើយកិនបែកលលាក្បាលស្លាប់និងកន្លែងតែម្តង អ្នកបើកបរបង្កគ្រោះថ្នាក់ត្រូវបានគេចខ្លួន។
មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា៖ក្រោយធ្វើពិនិត្យ ស្រាវជ្រាវព័ត៌មាន និងធ្វើការវាស់វែងហើយបានប្រគល់សាកសពជូនសាច់ញាតិ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ។ចំណែករថយន្តដែលបង្កគ្រោះថ្នាក់រហូតបាត់បង់ជីវិត ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីអនុវត្តតាមច្បាប់៕