ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន ដឹកនាំសមា​ជិកសមាជិ​កា គណបក្សប្រជា​ជនកម្ពុជា ខេត្តប៉ៃលិន បើក​យុទ្ធនា​ការឃោស​នាបោះឆ្នោត ជ្រើ​សតាំង​តំណាងរាស្ត្រ ​នីតិកាលទី៧ ជាលើ​កទី០២

(ប៉ៃលិន)៖នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ី ឈាន ដឹកនាំសមាជិក សមាជិ​កាប​ក្សទូទាំងខេត្ត បានអញ្ជើញ​បើកយុទ្ធនាកា​រឃោសនាបោះឆ្នោត​ ជ្រើសតាំងតំណា​ងរាស្ត្រ នីតិកា​លទី៧ របស់គណ​បក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន ​លើកទី២​ ដែលមានស​មាជិក សមាជិកា ប្រជាព​លរដ្ឋចូលរួមអបអរសាទរយ៉ាងច្រើនកុះករ ។

ឯកឧត្តម អ៊ី ឈាន បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ ដែលបាន​គាំទ្រការ​ដឹកនាំរប​ស់រាជរដ្ឋាភិបាលនីតិកាលទី៦ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹក​ដី អធិបតេយ្យភា​ពជាតិ ស្ថិរភាពន​យោបាយ ការពាររបបរាជានិ​យម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រ​ប់គ្រង បង្ការទប់​ស្កាត់បានប្រកបដោយប្រសិទ្ធភាពជំងឺកូវីដ១៩ និងចូលរួមគាំទ្រកា​របោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និ​ងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ។

ឯកឧត្តមក៏​បានអំពាវនាវដល់សមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជន​កម្ពុជានិងប្រជាពល​រដ្ឋទាំងអ​ស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅ​បោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជ​នកម្ពុជាដែលមាន​លេខរៀងទី១​៨ឱ្យបានគ្រប់ៗគ្នា៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button