ព័ត៌មានជាតិ

ថ្ងៃទី៩ នៃយុទ្ធនា​ការឃោ​សនា​បោះឆ្នោត ​ឯកឧត្តម ​អ៊ី ឈាន និងលោកជំ​ទាវ បាន ស្រីមុំ បន្តចុះ​ផ្សព្វផ្សា​យពី​កម្មវិធីន​យោ​បាយរ​បស់គណបក្សប្រ​ជាជនកម្ពុជា ​ដល់ស​មាជិកបក្សជាង ៤០០នាក់ នៅ​ឃុំអូរអណ្តូង និ​ងឃុំស្ទឹងត្រង់ ​ស្រុក​សាលាក្រៅ

ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន បេក្ខភាព​តំណាង​រាស្ត្រមណ្ឌ​លប៉ៃលិន និងលោ​កជំទាវ បាន ស្រីមុំ ប្រ​ធាន​គណបក្សខេត្ត រួមនឹ​ងក្រុមកា​រងារចុះជួយ​ឃុំ និងភូមិ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា​ ឆ្នាំ២០២៣ បាន​អ​ញ្ជើញ​បន្តជួប​សំ​ណេះសំ​ណាលជា​មួយប្រ​ជាពលរដ្ឋ និងស​មាជិកបក្ស​ជាង ៤០០នាក់ នៅឃុំ​អូរអណ្តូ​ង និងឃុំស្ទឹងត្រង់​ ស្រុកសាលា​ក្រៅ ខេត្តប៉ៃ​លិន ដើម្បីផ្សព្វផ្សា​យគោលនយោបាយបក្ស និង​ណែនាំពីរបៀបគូស​សន្លឹកឆ្នោត។

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងា​រគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន មានប្រ​សាសន៍​លើកឡើងថា៖ គ​ណបក្សប្រជាជនកម្ពុជា គឺជាគណ​បក្សតែមួយ​គត់ដែលបា​នដើរតួនាទីស្នូ​លក្នុងកា​រសង្គ្រោះ​ជាតិ និងប្រជាជនកម្ពុជា នាំយក​នូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងតែ​ងតែទទួលបាននូវការគាំទ្រភ្លូកទឹ​កភ្លូកដីពីប្រជាពល​រដ្ឋក្នុងពេលបោះឆ្នោត ដោយក្នុង​នោះ​មានកត្តា ៣សំ​ខាន់ ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោត​គាំទ្រគណបក្សប្រជា​ជនកម្ពុជាគឺ

. គណប​ក្សប្រជាជនកម្ពុជា​គឺជាគ​ណបក្សដែលមានភាពចា​ស់ទុំផ្នែក​នយោបាយ,ទី២. ថ្នាក់ដឹកនាំ និងស​មាជិកសមា​ជិកាគណបក្សពោរពេ​ញដោយសមត្ថភាព និងទេពកោ​សល្យដឹកនាំជាពិ​សេសស​ម្តេចតេជោ ហ៊ុន សែន ប្រធានគ​ណបក្សដែ​លអគ្គមគ្គុទ្ទេសក៏​ដ៏សំ​ខាន់ក្នុងកា​រដឹកនាំប្រទេស​ឱ្យមា​នការរីកចម្រើនរុ​ងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស ​និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ និង ទី៣. គោ​លនយោបា​យគណបក្សប្រជាជនកម្ពុជា​ បានតម្កល់ផ​លប្រយោ​ជន៍ជាតិ និងប្រជាជនជាធំ, ជាន​យោ​បាយជាក់ស្តែងនិយម និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ»

ឯកឧត្ត​មបេក្ខជនតំ​ណាងរាស្ត្រ បានមានប្រសា​សន៍គូស​បញ្ជាក់​ពីសារៈសំខាន់ និងជាឱកាស ដែលស​មាជិកសមាជិកា គណប​ក្សត្រូវធ្វើការផ្សព្វផ្សាយពីកម្មវិធីនយោ​បាយ និងគោលន​យោបា​យអាទិភាពរបស់រដ្ឋាភិ​បាលដឹកនាំដោយ គ​ណបក្សប្រជា​ជនកម្ពុជា នា​អាណត្តិទី៧ ឆ្នាំ២០២៣២០២៨ ដែល​ជាកម្មវិធីនយោបាយ​ដែលបាន​ផ្តល់អាទិ​ភាពលើកិច្ច គាំពារសង្គម, បន្តធ្វើឱ្យសេ​ដ្ឋកិច្ចកម្ពុជាមា​នកា​ររីកចម្រើនកាន់តែខ្លាំងឡើង, ប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់ចំណូល សមធ​ម៌ និងប្រកបដោយនិរន្តរភាព ។

ឯកឧ​ត្តម អ៊ី ឈាន និងក្រុមកា​រងារ ក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលបាន​ស្រឡាញ់ និងគាំទ្រ​គណបក្សប្រ​ជាជនកម្ពុជាដែ​លជាគណបក្សប​ង្កើតឡើងដោយប្រ​ជា​ជន សម្រាប់​ប្រ​ជាជន និងដើម្បីប្រជាជន ហើយបានអំពាវនាវដល់​បងប្អូនប្រជាពលរ​ដ្ឋដែលមាន​ឈ្មោះ​ក្នុងបញ្ជីឈ្មោះបោះ​ឆ្នោត សូមត្រៀមឯ​កសារបញ្ជាក់អត្តសញ្ញាណ និងសូមអញ្ជើញ​ទៅបោះ​ឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញភា​រកិច្ចជាពលរដ្ឋល្អ និងសូមគូសសញ្ញាគាំទ្រ គណបក្សប្រជា​ជនកម្ពុជា នៅលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរ​បស់គណៈក​ម្មាធិការជាតិ​រៀបចំការបោះឆ្នោត​ដើម្បីឱ្យសន្លឹកឆ្នោតបានការ និងមានតម្លៃ ។

អំឡុងពេ​លនៃការ​ចុះឃោ​សនានេះ ឯកឧត្តមបេក្ខជន​តំណាងរាស្ត្រ និងក្រុមការងារ ក៏បានបង្រៀ​នប្រជាពលរដ្ឋឱ្យចេះគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានស្នើសុំប្រជាពលរដ្ឋបន្តគាំទ្រ គណ​បក្សប្រជាជនកម្ពុជា និងគូសចំប្រអប់ឆ្នោតគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១៨ នៅលើស​ន្លឹកឆ្នោត ដើម្បី គណបក្សប្រ​ជាជនកម្ពុជា បន្តដឹកនាំប្រទេសឱ្យរីកចម្រើនទៅមុខទៀត និងការពា​រថែ​រក្សាសន្តិភាព និងការអភិវឌ្ឍដែល​មាន ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button