ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្តធន់ធំ និងម៉ូតូ បុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយមនុស្ស ២នាក់បានស្លាប់ នៅស្រុក​ព្រៃនប់

ខេត្តព្រះសីហនុ៖មនុស្សចំនួន ២នាក់បានស្លាប់​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរា​ចរណ៍ រវាងរថយន្តធន់​ធំ និង​ម៉ូតូ កា​លពីវេលាម៉ោង ២២និង៥០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២​៣ លើដ​ងផ្លូវជា​តិលេ​ខ៤ ចន្លោះគីឡូម៉ែ​ត្រលេខ ១៧​៦១៧៧ ស្ថិត​នៅក្នុង​ភូមិ​ឃុំជើ​ងគោ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ។

ប្រភពព័ត៌មានបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនេះគឺរវាងរថយន្ដ ១គ្រឿង ម៉ាក FUSO ពាក់ផ្លាកលេ​ខ កំពងស្ពឺ ៣A-៨៩៧២ ស្លាកលេខ​សណ្ដោងរ៉ឺ​ម៉ក់ ភ្នំពេញ​ ៤A-៩១៧៥​ ទិសដៅពី ភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ នាក់បើ​កបរមិនស្គាល់អត្តសញ្ញាណ លុះមកដ​ល់ចំណុច​ខាងលើ បានបុកជា​មួយម៉ូតូ ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះ​សីហនុ ១J-០៦៥៧ ទិស​ដៅផ្ទុយគ្នា បើកប​រដោយឈ្មោះ ទ្រី ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ មានទី​លំនៅភូមិត្រពាំងគា​ ឃុំជើងគោ ស្រុកព្រៃនប់ ​ខេត្តព្រះសីហនុ ​និងអ្នករួមដំណើរ ១នាក់ឈ្មោះ យោ គៀក ភេទប្រុស អាយុ២៣ឆ្នាំ ​មានទីលំនៅភូមិកែ​វផុស ឃុំកែវផុស ស្រុកស្ទឹងហាវ បាន​បុកចំពី​មុខផ្នែកខាង​ឆ្វេង បណ្ដាលអោ​យ​ភាគីខាង​ម៉ូតូ​ នាក់រួម​ដំ​ណើ​រ​ស្លាប់ភ្លាម​ៗនៅកន្លែងកើតហេតុ និង​អ្នក​បើកបរ​បានស្លាប់ ពេលបញ្ជូន​ទៅដល់មន្ទីពេទ្យ។

ក្រោយកើ​តហេតុអ្នកបើ​កប​ររថយន្ដបា​នបើក​គេចខ្លួន លុះដល់​ជិតរង្វង់មូល​ស្ទឹងហាវ បាន​ឈប់​រថយន្ត រត់គេច​ខ្លួន​បាត់ ។សាកសព ត្រូវបានកម្លាំងអាវុធហត្ថស្រុកព្រៃនប់ ដឹកប្រគ​ល់ជូន​សាច់ញាតិ​យកធ្វើ​បុណ្យតា​មប្រពៃណី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button