ពិធីប្រកាសទទួលស្គាល់ការកែសម្រួលសមាសភាពថ្មី នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អាណត្តិទី៥
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការសាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសទទួលស្គាល់ការកែសម្រួល សមាសភាពថ្មី នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាអាណត្តិទី៥ ក្រោមអធិបតីភាពឯកឧត្តម ខេង ស៊ុម ប្រធានកិត្តិយសសាខា និងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងជូរគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខា ក្រុម សាខាកាកបាទក្រហមកម្ពុជា សង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហម និង យុវជន។
ការកែសម្រួលសមាសភាពថ្មីនៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាអាណត្តិទី៥ មានដូចខាងក្រោម៖
១~លោក បឹង គឹមសឹង ជាសមាជិកពេញសិទ្ធិ ឡើងជាអនុប្រធានគណៈកម្មាធិការសាខា ជំនួស លោក សួន សុធី អនុប្រធានគណៈកម្មាធិការសាខាដែលបានទទួលភារៈកិច្ចថ្មីជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទា។
២~លោក ឡេ ច័ន្ទសង្វាត ជាសមាជិកពេញសិទ្ធិ ជំនួស លោក កែវសុភ័ក្រ្តា ដែលបានទទួលភារៈកិច្ចថ្មីជាទីប្រឹក្សាក្រសួងសុខាភិបាល។
៣~ លោកស្រី មុយ សុខឡែន ជាសមាជិកាបម្រុង ជាសមាជិកាពេញសិទ្ធិ ជំនួសកន្លែង លោកបឹង គឹមសឹង ឡើងទៅជាអនុប្រធាន។
៤~ លោក ជា យុទ្ធារុណ ជាសមាជិកបម្រុង ។
៥~លោក អាង ណារិទ្ធ ជាសមាជិកបម្រុង។ដូចនេះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាអាណត្តិទី៥ បច្ចុប្បន្នមានសមាជិកចំនួន១៥រូប មានប្រធាន១រូប អនុប្រធានអចិន្ត្រៃយ៍១រូប អនុប្រធាន២រូប សមាជិក១១រូប(សមាជិកបម្រុង២រូប)។
ក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួលថ្មីនៃគណៈកម្មាធិការសាខាឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាបានផ្តាំផ្ញើដល់ សមាជិក សមាជិកាទាំងអស់ សូមចូលរួមសាមគីគ្នា ដើម្បីសកម្មភាពមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដែលពួកគេត្រូវការជំនួយពីកាកបាទក្រហមកម្ពុជា និងសប្បុរជននានាទូទាំងប្រទេស និងទាំសកលលោក។
ដូចក្នុងប្រធានបទទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣ ខួបទី១៦០«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរយាបន្នសង្គម»។បន្តពង្រឹងពង្រីកសមាជិកភាព លើកកម្ពស់ការកៀងគររក មូលនិធិឲ្យមានការចូលរួមដោយស្ម័គ្រចិត្ត ទៅតាមសទ្ធាជ្រះថ្លាប្រាសចាកពីការចាប់បង្ខំការដាក់កំហិតនិងរក្សាឲ្យបាននូវតម្លាភាពនិងគណនេយ្យភាពក្នុងការប្រើប្រាស់មូលនិធិ និងទ្រព្យសម្បត្តិរបស់សាខា អនុសាខា បន្តលើកកម្ពស់ការថែទាំលើសមិទ្ធផលដែលកាកបាទក្រហមកម្ពុជាបានផ្តល់ជូនសហគមន៍ លោកបន្តនិរន្តរភាពក្នុងសហគមន៍ នឹងបន្តពង្រឹងការស្វែងយល់អំពីតម្រូវការរបស់អ្នកទទួលផល និងជំរុញឲ្យពួកគាត់ចូលរួម ក្នុងដំណើរការអភិវឌ្ឍសហគមន៍៕