ព័ត៌មានជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដឹកនាំស​មាជិក-សមាជិ​ការ ជាង១ម៉ឺននាក់ ហែរ​ក្បួន​យុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹ​ងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគ​ណៈអចិន្រ្តៃយ៍ គណៈកម្មាធិកា​កណ្ដាលគ​ណបក្សប្រជា​ជនកម្ពុជា ប្រធានក្រុ​មការងា​រគណបក្សចុះមូលដ្ឋានខេត្ត និង​ជាអ្នកតំណាងរាស្ត្រមណ្ឌ​លខេត្តបន្ទាយមា​នជ័យ និងលោកជំទាវ បានដឹ​កនាំយុទ្ធ​នាការឃោ​សនាបោះឆ្នោត​នៅស្រុកមង្គលបូរី ព្រមទាំងមានការ​ចូលរួម​ពីសមាជិកសមាជិកា គណប​ក្សប្រជា​ជនកម្ពុជា ទូទាំងស្រុក ប្រមាណជាង១ម៉ឺន នាក់។

ក្នុងការហែរ​ក្បួន​យុទ្ធនាកា​រឃោសនាបោះឆ្នោតនេះដែរក៏មានការអញ្ជើញចូលរួមពី​សំណាក់ ឯក​ឧត្តម លោកជំទាវ ព្រឹទ្ធសភារដ្ឋសភា ​ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ឯ​កឧត្តម លោកជំទាវ ក្រុមការងា​រចុះមូលដ្ឋាន​ខេត្តបន្ទាយមានជ័យ លោក លោកស្រី ក្រុមការ​ងារថ្នាក់ខេត្ត ចុះមូលដ្ឋាន​ស្រុកមង្គល​បូរី ពិធីនេះបានប្រារព្ធ ធ្វើឡើ​ងនៅទីស្នាក់កា​រគណបក្សប្រជា​ជនកម្ពុជាស្រុកមង្គលបូរី ស្ថិតនៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តមឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍លើកឡើងថា ការបោះឆ្នោតជ្រើស​តាំងតំណាង​រាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ពិតជាព្រឹត្តិការណ៍ន​យោបាយជាប្រវត្តិសាស្ត្រមួយ​ដែលមានសារសំខាន់ជាទីបំផុត ចំពោះជាតិយើង​បានសម្រេចចិត្ត​ខាងនយោ​បាយរបស់ប្រជាពលរដ្ឋនៅក្នុង​ការបោះឆ្នោត ដើម្បីជ្រើសរើសយកគណ​បក្សណាមួយ​ឲ្យបន្តដឹកនាំ​ប្រទេសទៅមា​នលក្ខណៈកំណ​ត់ចំពោះជោ​គវាសនា​អនាគតរ​បស់ជាតិ និងប្រជា​ជនដូចអ្វីដែ​លបានមើលឃើញ​ជាក់ស្តែងរួចមក​ហើយដោយ​ការរីកចម្រើនរប​ស់ប្រទេសកម្ពុជា នៅក្នុងសុខសន្តិភាពឯករាជ្យឯកភា​ពអធិបតេយ្យ និងបូរណភាពទឹកដី​ពេញលេញដូ​ចពេលបច្ចុប្បន្ននេះ នឹងបន្តបោះ គាំទ្រជនគ​ណបក្សប្រ​ជាជនកម្ពុជា ឲ្យដឹកនាំ​ប្រទេសជា​តិសម្រាប់នីតិ​កាល​ទី៧ ជាបន្តទៀតគណបក្សប្រជា​ជនកម្ពុជា សូមប្រកា​សនេះសុំការ​គាំទ្រពី​ជនរួមជា​តិនៃកម្មវិធីគោ​លនយោបា​យសម្រាប់ការក​សាងនិងការពារមាតុភូមិឆ្នាំ២០២៣ ២០២៨ដើ​ម្បីធានាការការពារសន្តិភាព និងមានអន្តរជាតិលើមាគ៌ានៃការ គាត់អាចលើក​ស្ទួយជីវភាពរ​បស់ប្រជាពលរដ្ឋ​ទៅសម្រេចច​ក្ខុវិស័យក្នុងឆ្នាំ២០៣០ ពីរប្រទេសមា​នចំណូលម​ធ្យមកម្រិ​តខ្ពស់ទៅជា​ទៅជាប្រទេ​សដែលមានចំ​ណូលខ្ពស់នៅឆ្នាំ​២០៥០ កម្មវិធីគោលនយោបា​យនេះ ត្រូវបានក​សាងឡើងដោ​យផ្តើមចេញពី​ឆន្ទៈ និងបំណ​ងប្រាថ្នាដ៏ពិ​សិដ្ឋរបស់​ប្រជាជន និងប្រកបដោ​យភាពប្រាកដ​និយ​មតែគណបក្សមា​នលទ្ធភាពពិតប្រាកដ ក្នុងការអនុវត្តឲ្យសម្រេច​បាននូវគោល​ដៅគណបក្ស​ប្រជាជនកម្ពុជាបា​នអនុម័តនូវការគាំទ្រ​សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាលទី៧ និងគាំទ្រឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនា​យករដ្ឋមន្ត្រីសម្រាប់​ពេលអនាគត ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button