ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចុះពិនិត្យវឌ្ឍនភា​ពការងារ របស់មន្ទីរព័ត៌មាន នៅ​ខេត្តព្រៃវែង

(ព្រៃវែង)ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បាន​អញ្ជើញចុះ​ពិនិត្យវឌ្ឍ​នភា​ពការងារ របស់មន្ទីរព័ត៌​មានខេត្តព្រៃវែង អំពី​ស​កម្មភា​ព​កា​រងារមួយចំ​នួន​ដែ​លមន្ទីរព័​ត៌​មាន បា​ន​រៀប​ចំកសា​ងនៅអគារថ្មី ១ខ្នង ដែល​មានទទឹង ១២ ម៉ែត្រ បណ្តោយ ២០​ម៉ែត្រ ដែលមានកម្ពស់ ២ជា​ន់ សម្រាប់ផ្តល់ជូនដ​ល់មន្ត្រីមន្ទីរព័​ត៌មាន​ខេត្ត​ងាយស្រួល​ក្នុងការ​ធ្វើការងារ ដើម្បីធ្វើយ៉ា​ងណាឱ្យវិស័យព័​ត៌មាន នៅក្នុងខេត្តព្រៃវែង ​ឲ្យមានកា​ររីកច​ម្រើនកាន់តែខ្លាំង និង​ដើម្បីងាយស្រួលដ​ល់មន្ត្រី​ធ្វើកា​រងារ​តាមផ្នែកផ្សេងៗ​ទៀត ឲ្យមា​នកន្លែងត្រឹមត្រូវនោះផងដែរ។

 

ទាំងនេះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់មន្ទីរព័ត៌មានខេត្តព្រៃវែង ក្នុងការធ្វើ​ការងារ ទាក់ទងទៅនឹ​ងវិស័​យព័ត៌មាន ក៏ដូចជាវិស័យផ្សេងៗ រប​ស់មន្ទីរព័ត៌មាន នៅក្នុងខេ​ត្តព្រៃវែងនេះ​ ឲ្យមានការរីក​ចម្រើន ព្រោះថាសព្វថ្ងៃនេះ វិស័យ​ព័ត៌មានបានដើរតួរយ៉ា​ងសំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ ក្នុងកា​រផ្សព្វផ្សា​យពីសកម្មភា​ពមួយចំនួន របស់ថ្នាក់ដឹក​នាំខេត្ត ថ្នាក់ដឹកនាំស្រុក អំពីសកម្មភាព​មួយចំ​នួន​នៅក្នុងខេត្តព្រៃវែងដែល បាន​និងកំពុងរីកចម្រើន ជូនដល់មហាជនឲ្យបានយល់ដឹង​កាន់​តែច្បាស់អំពីសកម្មភាពទាំងអស់នោះតាមផ្សាយព័ត៌មានមួយនេះ។

ដោយស្របតា​មពាក្យស្លោក របស់ក្រសួង ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន មន្ទីរព័ត៌​មានខេត្តព្រៃវែង ក៏បានធ្វើការផ្សាយនូវព្រឹត្តការសំខាន់ៗ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តតាមរយៈ​ផេកមន្ទីរ ផេកវិទ្យុ ដើម្បីជូនដល់ប្រជា​ពលរដ្ឋស្តាប់ និងទស្សនាផងដែរ ។

 

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័​ត៌មាន ក៏បានផ្តាំផ្ញើដល់មន្រ្ដី និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មា​នខេត្ត​ព្រៃវែង ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ធ្វើការងារតា​មផ្នែកវិស័យ​របស់ខ្លួននីមួយៗ​នៅក្នុងមន្ទីរ ឲ្យអស់កម្លាំងកាយចិត្តធ្វើយ៉ា​ងណាដើម្បីឲ្យវិស័យទាំងអស់​នេះមានការរីកចម្រើនទៅ​មុខជាលំ​ដាប់។

 

សូមបញ្ជាក់ផងដែរថា៖កាលពីមុនមន្ទីរព័ត៌មាន ខេត្តព្រៃវែង ពុំមានទីតាំងសម្រាប់សាង​សង់​អាគា​រខ្លួនឯងនោះទេ ដោយរស់នៅ ពឹងផ្អែកធ្វើការ ជាមួយ​នឹង​ទីតាំងនៃ​មន្ទីរវប្ប​ធម៌និងវិ​ចិត្រសិល្បៈ។ ហើយ​សព្វថ្ងៃនេះមន្ទីរព័ត៌មា​នខេត្តព្រៃវែង មានវិទ្យុជាតិជាតិ​បា​រាយណ៍​អណ្តែត FM 97.30 MH2 ដែល​ធ្វើការផ្សាយក្នុង ១ថ្ងៃ ១៧ម៉ោង គឺចា​ប់ពីម៉ោង ៥ព្រឹក ដល់ម៉ោង ១០ យប់ ។ចំពោះកម្មវិ​ធី ផ្សាយគឺ​មានកម្មវិធិអប់រំ វប្បធម៌ ព័ត៌មាន និងនាទីកំសាន្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button