លោកតា ម៉ក់ ហ៊ឺន ៖ កម្ពុជាអភិឌ្ឍន៍១៨០ដឺក្រេ មិនដូចការនិយាយរបស់ក្រុមមួយចំនួន នៅក្រៅប្រទេសតែងបង្កាច់បង្ខូចកម្ពុជាឡើយ
ខេត្តបន្ទាយមានជ័យ៖លោកតា ម៉ក់ ហ៊ឺន អនិតិជនខ្មែរអាមេរិច ដែលមានប្រជាប្រិយ៍ភាពក្នុងបណ្តាញសង្គមហ្វេសបុកបានលើកឡើងថា ប្រទេសកម្ពុជាអភិវឌ្ឍន៍១៨០ដឺក្រេ មិនដូចការនិយាយរបស់ក្រុមមួយចំនួននៅក្រៅប្រទេសដែលតែងនិយាយអាក្រក់ពីកម្ពុជាឡើយ។លោកតា ម៉ក់ ហ៊ឺន លើកឡើងបែបនេះក្នុងឱកាសដំណើរទស្សនៈកិច្ចនៅកម្ពុជាលើកទីពីរ និងនៅពេលចុះជួបប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត នៃទីតាំងដែលលោកធ្លាប់រស់នៅពីមុនសម័យខ្មែរក្រហម និងក្រោយសម័យខ្មែរក្រហម។ដោយមានការចូលរួមអមដំណើរដឹកនាំបញ្ហាញពីឯកឧត្ត អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនម្ពុជា ខេត្តបន្ទាយមានជ័យនិងជាអភិបាលខេត្តបន្ទាយមានជ័យនាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងឱកាសសំណេះសំណាលជាមួយពលរដ្ឋ ខេត្តបន្ទាយមានជ័យ លោកតា ម៉ក់ ហ៊ឺន បានលើកឡើងទៀតថា រូបលោក និងភរិយារួមនិងក្រុមការងារពីអាមេរិចជាង២០នាក់មកកម្ពុជា ជាលើកទីពី គឺដើម្បីមកបោះឆ្នោតក្នុងនាមពលរដ្ឋខ្មែរ ដើម្បីប្រទេសកម្ពុជារីកចំរើន និងសន្តិភាព បន្តទៀតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ដូចនេះក្នុងនាមជាខ្មែរដូចគ្នា. ដែលលោកធ្លាប់ឆ្លងកាត់ជាច្រើនជំនាន់និងធ្លាប់រស់នៅកម្ពុជាមុននិងពេលសម័យខ្មែរក្រហមគឺពីមុនកម្ពុជាមានតែសង្រ្គាមមិនមានអ្វីៗដូចបច្ចុប្បន្ននេះនោះទេ គឺកម្ពុជាមានសន្តិភាពមានការអភិវឌ្ឍន៍ មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ រោងចក្រ ភ្លើងទឹកដល់តំបន់ដាច់ស្រយាល និយាយរួមគ្រាន់តែគាត់មកលើកទីមួយចុងឆ្នាំ២០២២ និងលើកទីពីរនេះមានភាពរីកចំរើនខុសគ្នាច្រើន។
ដើម្បីអោយប្រទេសមានការរីកចំរើនទៅមុខទៀត សូមបងប្អូនប្រជាពលរដ្ឋកុំជឿតាមការញុះញុងរបស់ក្រុមមួយចំនួនតូចនៅក្រៅប្រទេស ដែលតែងបង្កាច់បង្ខូចកម្ពុជា ប្រាប់បងប្អូននៅក្រៅប្រទេសទាំងមិនពិត គឺបងប្អូនត្រូវដឹងដោយខ្លួនឯងដែលរស់នៅផ្ទាល់ថា ប្រទេសយើងអភិវឌ្ឍន៍អ្វីខ្លះ បងប្អូនរស់នៅដោយសុខសប្បាយមានការងារធ្វើ តើដោយសារអ្វី អញ្ជឹងត្រូវតែទៅបោះឆ្នោតជូនគណៈបក្សណាដែលនៅជិតបងប្អូន និងនៅបំរើបងប្អូន នោះទើបសន្លឹកឆ្នោតមានតំលៃ។
លោកតា ម៉ក់ ហ៊ឺន ការមកទស្សនៈកិច្ចនៅកម្ពុជា ជាពិសេសនៅខេត្តបន្ទាយមានជ័យកាន់តែអោយលោកដឹងច្បាស់ពីការអភិវឌ្ឍន៍នៅកម្ពុជា និងតំលៃនៃសន្តិភាពដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន៕