ព័ត៌មានជាតិ

ឯកឧត្តម អ៊ូច ភា បន្តចុះជួបសំណេះ​សំណាល​ និងបង្រៀន​សមា​ជិក​បក្សគូ​សសន្លឹ​កឆ្នោត តាម​ខ្នងផ្ទះ ក្នុង​មូលដ្ឋានភូមិ​ត្រពាំងស្រ​ង៉ែ និងភូមិ​អូរផុត ក្នុង​ឃុំអង្គតា​សោម ស្រុកត្រាំក​ក់

ខេត្តតាកែវ៖ឯកឧត្តម អ៊ូច ភា ប្រធានគណៈ​កម្មាធិការគណបក្សប្រជា​ជនកម្ពុជាខេត្ត និងជា​ប្រធាន​ក្រុ​មកា​រងារចុះមូលដ្ឋានឃុំអង្គតាសោម និងក្រុមការងារ នៅរសៀលថ្ងៃអង្គារ៍ ទី១៨ ខែកក្ដដា ឆ្នាំ២០​២៣នេះ បានអញ្ជើញបន្តចុះផ្សព្វផ្សាយគោ​លនយោបាយ​ បង្រៀនគូសសន្លឹកឆ្នោត និងសំណេះ​សំណាលជា​មួយសមា​ជិកបក្ស​តាម​ខ្នងផ្ទះ​ ក្នុងមូលដ្ឋានភូ​មិត្រពាំងស្រង៉ែ និងភូមិអូរផុត សរុបជិត ២០០នាក់ ដែលស្ថិតក្នុងឃុំអង្គតា​សោម ស្រុកត្រាំកក់ ខេត្តតាកែវ។

មានមតិជួបសំ​ណេះសំណាលនាឱ​កាសនោះដែរ ឯក​ឧត្តម អ៊ូច ភា ប្រធានគណបក្សខេត្ត ក៏បាន​ណែនាំដ​ល់បងប្អូ​នប្រជា​ពលរដ្ឋទាំ​ងអស់ ឲ្យ​ពិនិត្យមើលអត្តសញ្ញាណ​ប័ណ្ណរបស់ខ្លួន និងស​មាជិក​គ្រួសារ ប្រសិនបើ​មានការបាត់បង់ ខូចខាត​ ឬនិងទិន្នន័​យលើបញ្ជី បោះឆ្នោត សូមធ្វើឯ​កសារប​ញ្ជាក់អត្តស​ញ្ញាណ​បម្រើឲ្យ​ការបោះឆ្នោត (.) ​ឲ្យ​បានទាន់ពេលវេលា ដើម្បីមាន​សិទ្ធិទៅ​បោះឆ្នោ​តនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខា​ងមុខ។ ជាមួយគ្នានេះ​ ក្រុម​ការងារក៏បានបង្រៀនរបៀបគូស សន្លឹកឆ្នោត ជូនដល់ស​មាជិក សមាជិកា​គណបក្សផងដែរ។

ឯកឧត្តម អ៊ូច ភា បានអំពា​វនាវដល់ប្រជាពលរដ្ឋទាំងអស់​ សូមទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេ​ស​គឺត្រូវ​បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» និងស្ថិត​នៅលេ​ខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button