ព័ត៌មានជាតិ
ពិធីប្រគល់សេចក្តីសម្រេច ទទួលស្គាល់ ការគ្រប់គ្រងក្បាលដី ជូនប្រជាពលរដ្ឋ ៣៣៣គ្រួសារ ដែលបានបញ្ចប់វិវាទតាមយុទ្ធសាស្ត្រឈ្នះ ឈ្នះ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ ចំនួន៣៣៣គ្រួសារ ដែលបានព្រមព្រៀងដោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុន ហៃ សួគ៌ តាមយុទ្ធសាស្ត្រឈ្នះឈ្នះ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអង្គារទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានទទួលសេចក្តីសម្រេច ទទួលស្គាល់ការគ្រប់គ្រងកាន់កាប់ក្បាលដីឡូតិ៍ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត បន្ទាយមានជ័យ ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធទាំងបី យុវជន និងប្រជាជនយ៉ាងច្រើនកុះករផងដែរ៕