ព័ត៌មានជាតិ

លោក ហ៊ុយ ទូច ដឹក​នាំ​ក្រុម​កា​រងារ​ ចុះពិ​និត្យ ​និ​ងព្យា​បាល​ជំ​ងឺ​សត្វ​ក្រ​បី នៅក្នុងភូមិ​សា​ស្ត្រ​ស្រុក​ព្រះ​នេ​ត្រព្រះ ក្រោ​យ​ពី​មា​ន​ការផ្ទុះ​ជំងឺ​ឈឺ និង​ងាប់​ជា​ប​ន្តប​ន្ទាប់

ខេត្តបន្ទាយ​មានជ័យ ៖រយះពេល​ជិតពីសប្តាហ៍​ទៅហើ​យដែ​លស​ត្វក្របី​រប​ស់​​ប​ងប្អូន​ប្រជា​កសិក ​ដែ​ល​ប្រកប​រប​ចិញ្ជឹម​សត្វ​ក្របី​ ​នៅក្នុងភូមិ​សាស្ត្រស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយ​មានជ័យ ​បាន​ឈឺ និង​ងាប់​ជាបន្តប​ន្ទាប់។​ក្រោយ​ពីទ​ទួល​បា​នព័​ត៌​មាននេះ​ ភ្នាក់​ងារ​សុខ​ភា​ពសត្វ​ភូមិ​ ទទួ​លបា​នកា​រណែ​នាំ​ពី​លោក​ ហ៊ុយ ទូច ប្រ​ធា​នការិ​យាល័យ​ផ​លិត​កម្ម ​និង​ប​សុព្យា​បា​ល ខេត្ត​បន្ទា​យា​នជ័​យ និង​អាជ្ញាធ​រមូ​លដ្ឋាន បា​នចុះពិនិត្យ ​និងព្យា​បា​លជាប្រចាំ រ​ហូត​ទទូលបា​ន​លទ្ធផល​ល្អប្រ​សើឡើង​វិញ​បណ្តើ​ៗ ។ក្នុងនោះក្រុមការងារ​ក៏បានបន្តផ្សព្វផ្សាយ​ពីបច្ចេក​ទេស ដោ​យធ្វើ​ការបំ​បែក​ពីសត្វ​ឈឺ ចេញពី​សត្វ​ជា ដោយ​មិន​ឲ្យ​នៅជិ​តគ្នា និ​ងមិន​ត្រូវ​ចង​នៅ​កន្លែង​ក្តៅខ្លាំង ​ហើយ​ទិសដៅបន្ត​ ចុះ​បាញ់ថ្នាំ​សម្លាប់​មេ​រោគប​ន្ថែម​ទៀត​ផងដែ​រ ។

ដោយ​មាន​ការយកចិត្តទុកដា​ក់​ចំពោះ​សុខទុក្ខប្រ​ជាពលរ​ដ្ឋនោះ នា​ថ្ងៃទី​១​៩ ខែ​កក្កដា​ ឆ្នាំ២​០២៣

លោក ហ៊ុយ ទូ​ច ប្រ​ធា​នការិ​យាល័​យ​ផលិត​កម្ម ​និង​ប​សុព្យា​បាល ខេត្ត​បន្ទា​យា​នជ័យ​ បាន​នាំ​យក​ថ្នាំ​សម្រាប់​ព្យាបាល ដឹក​នាំ​ក្រុម​ការ​ងារដោយ​ផ្ទាល់ មា​នក្រុ​មប្រឹ​ក្សាឃុំ​ ភ្នា​ក់​ងារ​ពេទ្យ​សត្វ​ភូមិ ​ចុះ​ត្រួត​ពិ​និត្យស្ថាន​ភាព​ជាក់​ស្តែង ​និង​ធ្វើ​ការ​ណែនាំ​ឲ្យមន្ត្រីក្រោម​ឱវ៉ា​តយក​ចិត្ត​ទុក​ដាក់​ និង​បន្តចា​ក់ថ្នាំ​ការពារ ​ព្យា​បា​ល​លើ​សត្វ​ក្របី​ជូន​រប​ស់​​បងប្អូន​ប្រ​ជា​ពល​រដ្ឋប​ន្ថែម​ទៀត​។

សូជំរាប​ផងដែរថា​ ប្រជាក​សិ​ករ​ដែ​លប្រ​កប​របរចិញ្ជឹម​សត្វក្របី ​នៅក្នុងស្រុក​ព្រះនេត្រព្រះមានចំ​នួន​បី​ឃុំ មា​នឃុំ​ប្រាសា​ទ ឃុំទឹ​ក​ចូ និ​ងឃុំភ្នំលា​ប ដែល​ពួក​គាត់ភា​គច្រើន​យក​ទៅ​ឃ្វាល​នៅ​ប៉ែក​ខា​ងក្រោ​ម​នៃដី​តំ​បន់​បី ​ដែ​ល​ជា​ដីវា​ល​សំ​បូ​រស្មៅ ​។​​​

ពាក់ព័ន្ធករ​ណីខា​ង​លើនេះ​លោក ​ហ៊ុយ ទូ​ច ​បាន​ប្រាប់​ភ្នាក់ងារ​យើង​​តាមទូរស័ព្ទថា ក​រណី​ដែលប​ណ្តា​ល​ឲ្យសត្វក្របី​ឈឺ និង​ងា​ប់ជាបន្តបន្ទាប់​នោះ គឺសង្ស័យ​​កើតជំ​ងឺ«​សារ​ទឹក»​ ពីព្រោះបងប្អូន​ប្រជា​ប្រ​ជាពលរដ្ឋដែ​​លចិញ្ជឹម​សត្វក្របី​នៅចំ​ណុច​ម្តុំតំ​ប​ន់​បី ​មិន​បា​នចាក់​វ៉ាក់​សាំងកា​​រពារ​នោះ​ទេ ​ទោះបី​ជា​លោក​ចុះ​ធ្វើកា​រងារ​ជាមួយ​អាជ្ញាធរ​យ៉ា​ងណាក្តី​ ​​ព្រោះ​ដោ​យ​សា​រពួក​គាត់​យល់​ឃើញថា​ សត្វក្រ​បី​របស់​ពួក​គាត់​ដូច​ជា​មិន​មាន​កើត​អីផង ។

លោក​បញ្ជាក់​ថា ​ជារៀង​រាល់​ឆ្នាំ​នៅ​ពេ​ល​ណា​ដែ​ល​ទទួ​ល​បា​នវ៉ាក់​សាំ​ងពីអគ្គនា​​យកដ្ឋាន​ហើយ​ យើ​ង​តែង​តែ​ធ្វើ​កា​រងារ​ផ្សព្វផ្សាយ​ និង​ធ្វើកា​រ​ចា​ក់វ៉ា​ក់សាំ​ងជូន​ពួក​គាត់ ​ពិ​សេ​ស​នៅតំ​បន់​ឥ​ទ្ធិភា​ពគឺ​នៅ​ម្តុំតំ​បន់បី​ បឹងទ​ន្លេ​សា​បតែម្តង នៅ​ពេល​ណា​យើង​បាន​ចាក់វ៉ាក់​សាំង​ វា​មិន​សូ​វជា​មា​ន​បញ្ហា​ប៉ុន្មា​នទេ​។

លោកបញ្ជាក់ទៀតថា ​សត្វក្របី​ដែលប្រជា​ពលរ​ដ្ឋចិញ្ជឹម​នៅ​តំបន់​ខាង​លើ​ភាគច្រើ​ន​មក​ពីបី​ខេត្ត ​មា​នបន្ទា​យ​​មានជ័យ​យើង ​សៀម​រាប ​និង​ខេត្ត​បាត់​ដំប​ង​ ហើ​យ​គាត់​ចិញ្ចឹ​ម​នោះគឺ​ម្ចា​ស់​ផ្សេង ​គា​ត់ជួល​ឲ្យ​អ្នក​ចិញ្ចឹ​មផ្សឹង ​អញ្ជើង​ធ្វើ​ឲ្យក្រុ​ម​ការងារ​ពិ​​បាក ដោ​យ​សា​រមន្ត្រី​ជំ​នាញ​យើ​ងគ្រប់​គ្រង​តែ​ក្នុង​ដែ​នខេត្ត​បន្ទា​យ​មាន​ជ័យ​តែប៉ុណ្ណោះ ​ហើ​យ​សម្រា​ប់សត្វក្របី​ដែ​ល​លោក​ចុះ​ទៅពិនិត្យ​ជាក់ស្តែង​សរុប​ចំនួ​ន​៧០​០ក្បាល ដែល​ខ្លះ​ឈឺ​កំពុ​ងព្យាបា​ល និ​ងងា​ប់​ចំនួន​៧ទៅ ​៨ក្បាល​តែ​ប៉ុណ្ណោះ ​ហើ​យក្រុមកា​រងារ​នៅ​តែបន្ត​ចា​ក់​ទាំង​ព្យា​បាល ​និងកា​រពា​ររយះ​ពេ​ល៤ ​ទៅ​ ៥ថ្ងៃ​ទៀ​តសិន​ នៅ​ពេល​ដែល​វាវិល​ជា​ស​ភា​ពធ​ម្ម​តាវិញ​ បា​ន​ចាក់​វ៉ា​ក់​សាំងដើម្បីការពារ​ជូន​ពួក​​គាត់​​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button