ព័ត៌មានជាតិ

ឯកឧត្តមសេ​នីយ៍ ជួន សុវណ្ណ លោក គាត ហ៊ុល ដឹកនាំក្រុមការងារ បាននាំយកនូវទេយ្យទាន ទេ​យ្យវត្ថុ​ ប្រគេន​ដល់​ព្រះសង្ឃ ២៣វត្ត ក្នុង​ក្រុងប៉ោ​យប៉ែត

ខេត្តបន្ទាយមានជ័យ៖ស្របពេលនៃពិធីបុណ្យចូលព្រះវស្សានាឆ្នាំ២០២៣នេះ ជាបុណ្យប្រ​ពៃណី​ខ្មែរ ដែលប្រា​រព្ធធ្វើ​ឡើង​ជារៀងរា​ល់ឆ្នាំ សម្រាប់​បងប្អូនប្រ​ជាពលរដ្ឋខ្មែរ ដែល​ជឿជា​ក់លើ​ព្រះពុទ្ធសាស​នា តែង​តែយកនូវទេយ្យទាន ទេយ្យវត្ថុទៅប្រគេ​នគ្រប់វត្ត​អារាម ។

ឯកឧត្តមសេ​នីយ៍ ជួន សុវណ្ណ អនុប្រធា​នក្រុមកា​រងារ ចុះជួយ​ខេត្តបន្ទាយ​មានជ័យ និងជាប្រធា​នក្រុមការងារ ចុះជួយ​ក្រុងប៉ោ​យប៉ែ​ត ខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបា​លក្រុង​ប៉ោយប៉ែត បាននាំ​យកនូវ ទេយ្យវត្ថុ ទានវស្សាសំ​ពត់ងូត​ទឹកភ្លៀ​ងប្រគេន​ដល់ព្រះសង្ឃ២៣ វត្ត ក្នុង​ក្រុងប៉ោ​យប៉ែត។ពិធីនេះបានធ្វើឡើ​ងនៅវត្តនិមិត្តសុធី​រាមកូនដំរី។

កម្មវិធីក៏​បានរៀប​ចំតាម​បែបព្រះពុទ្ធ​សាសនា​ព្រមទាំ​ងប្រ​គេន​នៅទៀន​វស្សា សំព​ត់ងូតទឹកភ្លៀង គ្រឿង​បរិក្ខារបច្ច័យបួន អនុមោ​ទនាគាថា ទេយ្យវត្ថុទាំងអស់ដែលបានយកមកប្រគេន ដល់ព្រះ​សង្ឃនៅពេល​នេះ ក្នុង១វត្តទទួលបានអង្គរ មី ទឹកសុទ្ធ ភេសជ្ជៈ ស្លាដក់ ម៉ាស៊ូត១ពីដុង

និងថវិកា ៣០ម៉ឺនរៀ។ព្រះសម​ណៈភិរ័ត្ន ប៉ោ ​សុខឿនព្រះ​វិន័យធម៌អ​នុគណក្រុងប៉ោយប៉ែត និង​ជាព្រះគ្រូជា​អធិការវត្ត ព្រះអង្គបា​នមានសង្ឃដីកា​សម្ដែងនូវការអ​រគុណយ៉ា​ងជ្រាលជ្រៅ បំផុតចំ​ពោះឯ​កឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលចូលរួមនូវរួមក្នុងកា​រផ្គតផ្គង់ដ​ល់ព្រះសង្ឃ ដែ​លគង់ចាំព្រះវ​ស្សាអស់​ត្រីមាស​រយៈការជាង ៣ខែ និង​សូមប្រគេ​នពរជូនដ​ល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជួបតែក្តីសុខ ចម្រើន ឈ្នះអស់មាសត្រូវ សំណាងល្អ សុខភាពល្អ។ចង់​ប​ញ្ចប់នៃក​ម្មវិធីប្រគេ​នទេយ្យវត្ថុប្រ​ទានវស្សារួ​ចមកឯ​កឧត្តម លោក លោកស្រីបានអញ្ជើញចុះពិនិត្យ

សាលាធម្មសភា​មួយខ្នងដែ​លកំពុង​សាងសង់ជា​បណ្ដើរប​ណ្តោយ ៣៦ ទទឹង ២៣ម៉ែត្រកសាងបាន ៦០%ហើយ​ក្នុងនាមព្រះគ្រូ​ចៅអធិការវត្តមុតមាំ​ថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អាជី​វករ ប្រជាពុទ្ធ​បរិស័ទទាំងអស់ និងបន្តជួយក​សាងនូវសា​លាធម្មសភា​មួយខ្នងនេះ​ឲ្យបានរួចរា​ល់ជាស្ថាពរ។ក្នុងឱកា​ស​នេះផងដែរ​លោ​កតាំង គឹមរឹទ្ធ ក្រុមប្រឹក្សាក្រុងបា​នឧបត្ថម្ភ​ជាស៊ីម៉ង់ចំនួន ២០​តោនផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button