ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

បុរស​ម្នាក់ជិៈ​ម៉ូតូ​ពេល​យប់ភ្លើងសូវភ្លឺ​ បានបុកសត្វក្របីទាំងហ្វូងដែលកំពុងដើរដេក​លើ​ផ្លូវ​ បណ្តាល​របួ​ស​ធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ៖សត្វគោ​ជាច្រើនក្បាលតែ​ងតែដើ​រអុក​ឡុក​នៅតាម​ភូមិ​ ឃុំ សង្កាត់ និងទីប្រជុំ​ជនក្នុង​ក្រុង​ប៉ោ​យ​ប៉ែត​ ពិសេ​ស​​ដេក​នៅ​លើ​ទ្រូងផ្លូវ​​ជា​ហេតុបង្ក​ជាគ្រោះ​ថ្នាក់​ផ្សេងៗ​ដល់​ប្រជា​ពល​រដ្ឋជា​រើ​យៗ ក្នុង​នោះ​អាជ្ញា​ធរក្រុង​ ក៏​បាន​ប្រកាសព្រមា​នចា​ត់វិធាន​ការតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​សត្វគោ ​ដែលប្រ​លែង​យ៉ា​ងអណា​ធិប​តេយ្យ​ទៀត​ផង រហូតម​កដ​ល់​ពេល​នេះ​សត្វ​គោ ក្របី​ នូវតែ​ប្រលែង​ឲ្យ​ដើរ​ដេក​នៅ​តាម​ទី​ប្រ​ជុំ​ជ​ន ពិសេសនៅ​លើទ្រូងផ្លូវ​សាធារណៈ​ដ​ដែល មិនឃើញ​អាជ្ញាធ​រមាន​ចំណា​ត់កា​រទល់​តែសោះ​។​ទាំ​ងនេះ​គេ​ចាត់​ទុកថា​ ការព្រមាននិងបទ​បញ្ជារ​ប​ស់អា​ជ្ញាធរ​ក្រុង​សា​បដូ​ចទឹ​កមាត់​។

ជាក់ស្តែងដូចជា​ករ​ណីគ្រោះថ្នាក់ច​រាចរណ៍​កាល​យប់​ថ្ងៃទី​១៩ ​ខែ​កក្តដា ឆ្នាំ​២០២៣​ នៅមុខស្តង់​តា​ងួន​ ស្ថិតភូមិ​ប៉ាលិលេ​យ្យ២ ​សង្កាត់​ផ្សារក​ណ្តាល ក្រុង​ប៉ោយ​ប៉ែត ​ខេត្តបន្ទាយ​មានជ័យ គឺបង្ក​ឡើ​ង​ដោ​យ​សត្វ​គោ​​ទាំង​ហ្វូង​ដើរដេ​​កលើផ្លូវ ​ក៏ត្រូវ​បាន​បុរស​ម្នាក់​ជិៈ​ម៉ូតូបុ​ក បណ្តា​ល​ឲ្យរង​របួស​ធ្ងន់ ត្រូវ​បាន​ក្រុម​យុវជ​នសង្គ្រោះប​ឋម ក្រុងប៉ោ​យប៉ែត ​ដឹកនាំ​ដោយ​លោ​ក នួន ​នីគីដា​ ដឹកបញ្ជូន​ទៅ​ស​ង្គ្រោះ​នៅឯមន្ទីពេ​ទ្យបង្អែ​កក្រុង​ប៉ោយ​ប៉ែតភ្លាម​ ដោយ​សារស្ថាន​ភាព​ជនរ​ងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ដោ​យបែ​កក្បាល​ហូរ​ឈាម ក្អួត​ចេញឈា​ម​តាម​មាត់ ​និងត្រចៀក។

ពាក់ព័ន្ធករណីខាងលើនេះមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់​ផ្សារកណ្តាលបានប្រាប់​ថា៖នៅពេល​គ្រោះ​ថ្នាក់​ចរាចរណ៍​កើតឡើង​ជនរង​គ្រោះ​បានជិៈម៉ូតូ​តាមផ្លូវពេល​យប់​ភ្លើងសូវភ្លឺ​ បានបុក​ចូលហ្វូង​ក្របី ដែ​លដេ​កលើផ្លូវ​ប្រមាណ​ជា​ង១០ក្បាល បណ្តាលដួល​របួស​ធ្ងន់ ត្រូវបានបញ្ជូនទៅកា​ន់មន្ទីពេទ្យ។

មន្ត្រីន​គរបាលប៉ុស្តិ៍បា​នបញ្ជាក់ថា៖ក្រោយ​សត្វក្របី​ទាំងហ្វូងលេ​ងអាណា​ធិបតេយ្យ​ដើរដេក​លើ​ផ្លូវ​បង្ក​​ឲ្យ​គ្រោះ​ថ្នាក់ដល់​អ្នក​ដំណើរ​ពេល​យប់បណ្តាលគ្រោះ​ថ្នាក់ មន្ត្រីន​គរ​បាល​ជំនាញបា​នដេញ​សត្វក្របី​ទៅ​ជា​យក្រុង​ហើ​យកំពុង​ស្រាវជ្រាវ​រកម្ចា​ស់ក្របី បើឃើញ​សត្វក្របី​ដើរដេ​កតាមផ្លូវ​ទាំង​ហ្វូងកណ្តា​លក្រុងប៉ោយ​ប៉ែតបង្កមា​នគ្រោះ​ថ្នាក់​និងប៉ៈ​ពាល់ស​ណ្តាប់ធ្នាប់ និងមាន​វិធានការ​ចាប់ចងទុក ដើម្បីរក​មុខម្ចា​ស់ចា​ត់​ការតាមច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button