ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដឹកនាំសមាជិក សមាជិកា បក្សប្រជាជនកម្ពុជាជិតមួយម៉ឺននាក់ ហែក្បួនបិទយុទ្ធនាការឃោសនា
(ប៉ៃលិន)៖ ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដឹកនាំសមាជិក សមាជិកា បក្សប្រជាជនកម្ពុជា ជិត១ម៉ឺននាក់ ធ្វើការហែក្បូនបិទបញ្ចប់ការឃោសនាបោះឆ្នោតនៅទូទាំងខេត្តប៉ៃលិន។
នាឱកាសនោះឯកឧត្តម អ៊ី ឈាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ។
ហើយសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះនៅខេត្តប៉ៃលិន បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងនោះទេ។ចំណែកខេត្តប៉ៃលិន មានគណបក្សចំនួន១០ ឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧នេះ
–គណបក្សខ្មែរតែមួយ
–គណបក្សសញ្ជាតិកម្ពុជា
–គណបក្សខ្មែររួមរួមជាតិ
–គណបក្សស្ត្រីដើម្បីស្ត្រី
–គណបក្សខ្មែរឈប់ក្រ
–គណបក្សហ្វុនស៊ិនប៉ិច
–គណបក្សធម្មាធិបតេយ្យ
–គណយុវជនកម្ពុជា
–ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា៕