រថយន្តក្រុងទេសចរណ៍ខ្នាតតូច បុករះម៉ូតូជាច្រើនគ្រឿង រួចបន្តល្បឿន ទៅបុកផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួសធ្ងន់ ស្រាល ជាច្រើននាក់ នៅរង្វង់មូលស្រុកថ្មគោល
ខេត្តបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុងទេសចរណ៍ខ្នាតតូច បុករះម៉ូតូជាច្រើនគ្រឿង រថយន្តបន្តល្បឿន ទៅបុកផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួសធ្ងន់ ស្រាល ជាច្រើននាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ចំណុចរង្វង់មូលស្រុកថ្មគោល ស្ថិតនៅក្នុងភូមិថ្មគោលជើង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃសៅរ៍ ទី២២ ខេត្តកក្កដា ឆ្នាំ២០២៣វេលាម៉ោង ១៤នឹង៥០នាទី។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះមានប្រជាពលរដ្ឋរងគ្រោះរបួសធ្ងន់ នឹងស្រាល ០៥នាក់ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ និងព្យាបាល នៅស្រុកថ្មគោលភ្លាមៗ មូលហេតុ សមត្ថកិច្ចបានសាកសួរគឺតៃកុងងុយដេក។ក្រោយពីកើតហេតុវត្ថុតាងរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នាំយកទៅរក្សានៅអធិការដ្ឋាននគរបាលស្រុកថ្មគោល រង់ចាំដោះស្រាយតាមនិតិវិធីនៅពេលក្រោយ៕