ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹ មយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅសាលាបឋមសិក្សាគោរដ្ឋាន
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅសាលាបឋមសិក្សាគោរដ្ឋាន ស្ថិតភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានអំពាវឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវអញ្ជើញមកបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ ចំណែកអាជ្ញាធរ សមត្ថកិច្ច ត្រូវសហការជាមួយនឹងគណៈកម្មការរៀបចំការបោះឆ្នោត(គជប)ឲ្យបានល្អ ដើម្បីឲ្យការបោះឆ្នោតនេះប្រកបដោយភាពរលូន។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍ តាមគោលដៅសំខាន់ៗ និង មុខមណ្ឌលបោះឆ្នោត ដើម្បីបញ្ចៀសការកកស្ទះផងដែរ៕