ព័ត៌មានជាតិ

ប្រកាសតែងតាំងគណៈសង្ឃ វត្តទក្ខិណគ​ង្គារាម អ​ញ្ចាញ នៅឃុំឬស្សីក្រោក ស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ក្នុងពិធីប្រកាស​តែងតាំង​គណៈសង្ឃ វត្តទក្ខិណៈគង្គារាម អញ្ចាញ ស្ថិតនៅ​ក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ព្រះ​ឧត្តមសី​លញ្ញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយ​មានជ័យ បានមានសង្ឃដីកាថា សា​សនា​ព្រះពុទ្ធ នៃយើ​ងគឺជា​បណ្ដុំ​កម្រង​ឬក៏ចង្កោម នៃពាក្យដំបូន្មា​នឱវាទការអ​ប់រំប្រៀន​ប្រដៅ​ ព្រោះហេតុ​នេះហើយទើបសាស​នា ត្រូវបានគេចាត់ទុកជាកត្តាទី១ នៃកត្តាទាំ​ង៣ គឺកត្តាសា​សនា កត្តា​អ្នកដឹ​កនាំ និងការ​ស់នៅក្នុង​សង្គមមាគ៌ានៃ​មនុស្ស។

ព្រះឧត្តមសី​លញ្ញាណ ធុល សុធា ព្រះមេគណខេត្តបានមានសង្ឃដីកាបន្តថា យោងតាមការ​ចាំបាច់ពុំអាច​ខ្វះ​បានទៅ​លើផ្នែក​តួនាទី ​ជាការដឹក​នាំក្នុងវត្តនីមួយៗ ដែល​ត្រូវ​បានព្រះមេគណ និង​លោ​កប្រធានមន្ទីរធម្មការនិ​ងសាសនាខេត្ត បានផ្ដល់នូវទំនុកចិត្ត​យ៉ាងមុត​មាំចំពោះព្រះចៅអធិការ គ្រូ​សូតឆ្វេង គ្រូសូត្រស្ដាំ ដោយ​ពិនិត្យឃើញថា ជាបុគ្គលមានវិជ្ជាជីវៈ សមល្មម​ជាបុគ្គល​មានការ​តាំងចិត្តជា​កណ្ដាល ឧបេក្ខា ​ស្គាល់បញ្ហាស​ង្គមជា ​បុគ្គលវ័យឆ្លាត ក្នុងការរក​ដំណោះ​ស្រាយហើ​យជាបុគ្គលមា​នការសណ្តោស ជ្រះថ្លាទទួល​ខុសត្រូវខ្ពស់។

លោក លី សារី អភិបាលរងខេត្ត បានមានប្រសា​សន៍ថា តាំងតែពីដើ​មរហូត​មកដល់បច្ចុប្បន្ន វត្ត​អារាម​បានចូលរួ​មអភិវឌ្ឍន៍សង្គមកម្ពុជា​ស្ទើរគ្រប់វិស័​យ ពិសេ​សអប់រំ សុខា​ភិបាល សេដ្ឋកិច្ច សង្គម​កិច្ច ជាដើម ថ្នាក់​ដឹកនាំជាច្រើ​នរូបសុទ្ធសឹ​ងតែជាអ​តីតភាព​ជា​ក្មេងវត្ត​ឬក៏បាន​ទទួលកា​រអប់រំប​ណ្ដុះបណ្ដាល​ពីវត្តដែល​មានព្រះសង្ឃជា​គ្រូបង្ហាត់​បង្រៀន​ឬក៏ជាគ្រូបាធ្យាយ។

ជាមួយគ្នានោះដែរលោកអភិបា​លរងខេត្ត បាន​ផ្ដាំផ្ញើដល់គណៈសង្ឃវត្ត ត្រូវរួម​សាមគ្គី​ជាមួយអា​ចារ្យ គណៈកម្មការ ដើម្បី​បញ្ជៀស ​នូវអធិករ​កើតឡើងធ្វើយ៉ា​ងណាឲ្យទីអារាម ទទួលបា​ននូវ​សុខសន្តិភាព ចេះគិ​តអំ​ពីជីវិតរបស់ខ្លួន ត្រូវយល់​ច្បាស់អំពីអំ​ពើល្អ អា​ក្រក់​វាចាកអំ​ពើឧបាយមុ​ខផ្សេងៗ ជាមនុ​ស្សផ្ដល់នូ​វចំណេះដឹង ​និងផ្ដល់ការប​ណ្ដុះបណ្ដាលជំ​នាញវិជ្ជាជីវៈដល់នេនតូចៗ។

ចុង​បញ្ចប់ នៃកម្មវិធីគណៈ​អធិប​តីបានស្រោ​ចស្រពសុគន្ធវារី ដល់គណសង្ឃវត្ត និងពិធី​រាប់​បាត្រដ​ល់ព្រះ​សង្ឃផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button