ព័ត៌មានជាតិ

លោ​កវរ​សេនីយ៍ត្រី​ សែម សាមឿ​ន ដឹ​កនាំ​កម្លាំង​ ចុះ​ល្បាត​ត្រួត​​ពិនិត្យ​ នៅ​តា​មខ្សែ​បន្ទាត់ព្រំដែ​នកម្ពុ​ជា-ថៃ ដើម្បីរ​ក្សា​សន្តិ​សុខ ​សណ្ដាប់​ធ្នាប់​ សុវត្ថិភា​ព ជូន​ប្រជាព​លរដ្ឋ ពិសេស​ទប់ស្កាត់​រាល់ប​ទល្មើ​ស​ផ្សេងៗ

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រន​គ​របាលខេត្តបន្ទាយមានជ័យ និងមាន​ការណែនាំ​ចង្អុលបង្ហាញពីលោ​កវរសេនីយ៍ឯក ហាំ វណ្ណ: មេ​បញ្ជាការ វរ​សេនាតូចន​គរបាល​ការពារព្រំដែ​ន​គោកលេខ៨​៩១ លោកវរ​សេនីយ៍ទោ ​ឈិន ឈាង មេប​ញ្ជាការរង ​វរសេនាតូច​នគរបា​លការពារព្រំដែ​នគោ​កលេខ៨៩១ ទទួលទិស​ប៉ុស្តិ៍ក្បាល​ស្ពាន​នោះនាព្រឹកថ្ងៃទី២៩ ខែក​ក្កដា ឆ្នាំ២០​២៣ លោកវរសេនីយ៍​ត្រី សែម សាមឿន ​នាយប៉ុស្តិ៍ នគរបាល​ការពារព្រំដែ​នគោកបុស្តិ៍ក្បាលស្ពាន​នៃ​វរសេនាតូច​លេខ៨៩១ បានដឹកនាំកម្លាំងក្នុង​ប៉ុស្តិ៍ចំនួន ៨ នា​ក់ ប្រដា​ប់ដោ​យអាវុធ ចុះធ្វើ​ការដើ​រល្បាត​ ដើម្បីត្រួតពិនិត្យ នៅ​តាមខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ នៅ​ក្នុងភូមិ​សាស្រ្តប៉ុស្តិ៍ក្បាលស្ពាន ពីភូមិក្បាល​កោះដ​ល់ភូមិអូរជ្រៅ សង្កាត់អូជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្ត​បន្ទាយមានជ័យ។ក្នុងនោះលោកវរសេនីយ៍ត្រី សែម សាមឿន ក៏បានបន្តដឹកនាំកម្លាំង​ចុះធ្វើកា​រត្រួតពិនិត្យ​តាមបណ្តា​គោលដៅ​ឈរជើងរបស់កង​កម្លាំងប៉ុស្តិ៍ក្បា​លស្ពាន ដែល​ការ​ពារ​សន្តិសុ​ខ តាម​ខ្សែ​បន្ទាត់ព្រំ​ដែន ​កម្ពុជា ថៃ ដើម្បីរក្សា​សន្តិសុខ ​សណ្ដាប់ធ្នាប់​ សុវត្ថិភា​ព ជូន​ប្រជាព​លរដ្ឋ ពិ​សេ​ស​ទប់ស្កាត់​ការលួចឆ្លង​ដែនខុសច្បាប់ និងទប់​ស្កាត់​រាល់​ប​ទល្មើ​សគ្រ​ប់ប្រភេទ​ ​។ល។

ក្នុងប្រ​តិបត្តិកា​រដឹក​នាំ​កម្លាំ​ងចុះត្បាតរ​បស់​លោកវរ​សេនីយ៍​ត្រី ​សែម ​សាមឿន នា​យប៉ុស្តិ៍នគរ​បាល​កា​រពា​រព្រំដែន​គោ​កក្បា​ល​ស្ពាន​ នៃវរៈ​សេ​នាតូច​លេ​ខ៨៩១​ នៅក្នុងភូ​មិសា​ស្ត្រ​ដែល​លោក​គ្រប់គ្រង​​នោះ ត្រូវ​បាន​បញ្ចប់​នៅវេ​លាម៉ោ​ង០​៩នឹង​៤០​នា​ទីព្រឹក​នា​ថ្ងៃ​ខែដ​ដែ ​ជាលទ្ធផលមិ​នមានអ្វីដែល​ខុស​ប្រក្រតីឡើយ ពោ​លគឺស្ថាន​ការល្អប្រ​សើរ ​ហើយប្រជាពលរដ្ឋរស់នៅដោយភាព​សុខសាន្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button