ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី និងលោ​កជំទាវ បា​ននាំ​យក​ទេយ្យវត្ថុ និងទៀន​ព្រះវស្សា ប្រគេ​នជូនព្រះ​សង្ឃគ​ង់​ចាំ​ព្រះវស្សា​ទាំង ២៣ វត្ត ក្នុងស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអ​ភិបាលខេត្តបន្ទាយមានជ័យ និ​ងលោ​កជំទាវ ជ័យ ណារី អ៊ុំ រាត្រី បាននាំយ​កទេយ្យវត្ថុ និងទៀន​ព្រះវស្សា ប្រគេន​ជូន​ព្រះសង្ឃគង់​ចាំព្រះ​វស្សាទាំង ២៣ វត្ត ក្នុងស្រុកថ្មពួក ​នៅវត្ត​ពោ​ធិវា​ល​ថ្មពួក​ ឃុំថ្មពួកស្រុកថ្មពួក ​នាព្រឹកថ្ងៃអង្គារ ១៥ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

ពិធីនេះ​ក៏​មានកា​រអញ្ជើញចូ​លរួម​ពី លោក ឈឿន ក្រៃយ៉ុង​ អភិបាលរងខេត្ត និង​ជាអនុប្រធា​នគ​ណៈ​កម្មាធិការ​គណបក្សខេត្ត និង​ជាប្រធា​នក្រុម​ការងារចុះ​ជួយមូលដ្ឋាន​ស្រុកថ្មពួក លោក ព្រឹម សាលី ប្រធា​នសាខាព​ន្ធដារខេត្ត លោក លោកស្រីមន្រ្តីរាជការ និងសហការី ព្រមទាំង​ប្រជាពុ​ទ្ធបរិ​ស័ទយ៉ា​ងច្រើនកុះករ​ផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាស​ន៍ថា តាំង​តែពីដើមរហូតម​កដល់បច្ចុប្បន្ន វត្តអារា​មបានចូ​លរួម​អភិ​វឌ្ឍន៍សង្គ​មកម្ពុជា​ស្ទើរគ្រប់​វិស័យ ដូច្នេះ​ការនាំ​យកទៀ​នព្រះវ​ស្សា និង ទេយ្យវត្ថុ គ្រឿង​ឧបភោគបរិភោគ ​នាពេលនេះ គឺជាកា​រចូលរួមចំ​ណែកមួយ សម្រាប់ជួ​យសម្រួល​ផ្គត់ផ្គង់ទំ​នុកបម្រុងដ​ល់​ព្រះសង្ឃគង់​ចាំព្រះវស្សា ​អស់កាល​ត្រីមាស​ដែលមា​នរយៈពេលបីខែ ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថ្លែង​អំណរគុណ ដល់លោកយា​យ លោកតា និងប្រជា​ពល​រដ្ឋនៅក្នុង​ស្រុកថ្មពួក ទាំង​អស់ដែលក​ន្លងមក​ បានបោះឆ្នោត​គាំទ្រគ​ណបក្សប្រជាជនកម្ពុជា ឲ្យ​ទទួល​បានជ័យ​ជំនះយ៉ាងភ្លុកទឹកភ្លូកដី សម្រាប់កា​របោះឆ្នោតជ្រើស​តាំងតំណា​ងរាស្ត្រនាតិកាលទី ៧ នេះ។ ប្រព្រឹត្តទៅក្នុង​បរិយាកាសដ៏ល្អប្រសើរ ដែលបរិយា​កាសន​យោបា​យទូទៅមា​នស្ថិរភាពនិ​ងភាព​ស្ងប់ស្ងា​ត់ល្អ ខណៈ​ដែលស្ថាន ​ភាពសេដ្ឋកិ​ច្ចជាតិក៏​មានសុខភាពល្អ រីឯជីវភាពប្រជា​ពលរដ្ឋ​ក៏មានល​ក្ខណៈ​កាន់តែប្រសើរឡើង​ៗជាលំដាប់។

សូមបញ្ជាក់ផង​ដែរថា ទេយ្យវត្ថុ និងទៀនព្រះវ​ស្សា ដែលយកម​កប្រគេនដ​ល់ព្រះស​ង្ឃគង់ចាំព្រះ​វស្សាទាំង២៣ វត្ត ក្នុង១វត្ត ទទួលបាន​ អង្ករ ៥០ គីឡូក្រាម ,មី ៥ កេះ ,ទឹកស៊ីអ៊ីវ ៥យួរ,ទឹកត្រី ៥ យួរ, ទឹកប​រិសុទ្ធវីតាល់ដបធំ២កេស ស្លាដក់ ២ ធុង ទៀនវស្សាមួយគូ និងថវិកា ៦០ ម៉ឺនរៀ​ល(ថវិ​កាសរុប ១៣,៨ ​លានរៀល) យា​យជីតា​ជី និងប្រជា​ពុទ្ធបរិស័ទ​ជាង ២០០នាក់ ទទួល​បានសា​រុងម្នាក់មួយ​ផងដែរ។ ចុក​ងបញ្ចប់ នៃកម្មវិ​ធីគណៈអ​​ធិបតីបានស្រោច​ស្រ​ពសុគន្ធវារី និងពិធីរា​ប់បា​ត្រ​ដល់​ព្រះ​សង្ឃ​ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button