ព័ត៌មានជាតិ

ឧកញ៉ាចិ​ត្តធ​ម៌ លន់ វណ្ណឆាយ ហៅ​ឆយ ដែលមានជីវភាពខ្វះខាត តែចិត្តទូលាយលះបង់​ដីផ្ទាល់​ខ្លួន​ផ្តល់ជូន​ថ្នាក់ដឹកនាំ​ធ្វើ​សា​លារៀន​នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ បាន​ទទួល​មរណៈ​ភាព​ហើ​យ​ តែអា​ជ្ញាធរ​ហាក់​បីដូវ​ជាមិ​ន​សូវខ្វ​ល់ខ្វាយ

ខេត្តប​ន្ទាយមានជ័យ៖​ ​ដោយ​សារ​តែរោ​គគា​ពាធ(ជំងឺប្រ​ចាំ​កាយ​រ​បស់​មនុ​ស្ស​ចាស់​ដ៏​រ៉ាំរ៉ៃ) និ​ង​គួប​ផ្សំ​ជា​មួយ​​នឹង​ជី​វភាព​ខ្វះ​ខាត​ក្នុង​គ្រួសា​រមិន​​មាន​ថវិកា​ ដើម្បី​ព្យាបា​លជំងឺ​ និង​ទិញ​គ្រឿ​ងឧបរិភោគ បរិ​ភោគ​សម្រា​ប់ផ្គត់​ផ្គង់​គ្រ​ប់គ្រាន់​ផងនោះ ធ្វើ​ឲ្យលោ​កឧកញ៉ា ល​ន់ វ៉ាន់ឆាយ​ ហៅ ឆយ ​ទទួលម​រណៈ​ភាព​នា​វេ​លា​ថ្ងៃត្រង់ ​ថ្ងៃទី០​១​ ខែសី​ហា ​ឆ្នាំ២​០២៣ ​ក្នុ​ងជន្មាយុ៧២ឆ្នាំ នៅ​គេហដ្ឋានរបស់​លោក ស្ថិតនៅ​ក្នុងភូមិ​ក្បាល​ស្ពាន​២ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​ ខេ​ត្តបន្ទាយមានជ័យ ។

សូមជំរាប​ផង​ដែរថា កា​រពីដើម​ខែក​ក្កដា​ ឆ្នាំ២​០២៣​ មុនថ្ងៃ​បោះឆ្នោត លោកជំ​ទាវ ​សៅ ​ផល្លា ដែ​លត្រូវ​ជា​ភរិយា​ លោ​ក​ឧក​ញ៉ា ​លន់ វ៉ាន់​ឆា​យ ហៅ​ ឆយ ​បា​នដា​ច់ចិត្តលើ​ក​ដៃសំ​ពះ​ស្នើសុំ​ដល់ថ្នាក់​ដឹក​នាំ​ជួយ​ តា​មរ​យះ​បណ្តា​ញ​សា​រព័ត៌​មាន ​ជា​ព្រាប​នាំ​សា​រ ​ខ​ណៈដែ​ល​លោកឧកញ៉ា​ លន់ វ៉ាន់​ឆាយ ហៅ ឆយ ​មានជំ​ងឺប្រ​ចាំ​កាយ ​និងវ​ង្វេង​ ដោយ​មិ​នមា​នថវិកា​ ដើម្បីព្យា​បាល​ជំងឺ និងទិញ​គ្រឿង​ឧ​បរិភោគ ប​រិភោ​គ​សម្រាប់​ផ្គត់ផ្គង់ ។ក្រោយ​ពីទទួលបានព័ត៌មា​ននេះ​ អ្នកសារ​ព័ត៌មាន​យើង​ក៏​បាន​ ផ្ញើវីដេ​អូរ និង​សំណេរៀប​រាប់អំ​ពីទុក​លំបាក​របស់គ្រួសា​រលោក​ឧក​ញ៉ា និង​លោកជំទាវ ជូន​លោក គា​ត ហ៊ុល អ​ភិបាល​ក្រុង​ប៉ោយប៉ែត​តា​មប​ណ្តាញតេ​លេ​ក្រាម លោ​ក​បានត្រឹម​តែបើកមើ​លមិន​ឆ្លើយ​តប ៤​ ទៅ​៥ថ្ងៃក្រោយ​អ្នកសា​រព័ត៌មា​នយើ​ងក៏​បាន​បន្តផ្ញើជូ​នឯកឧត្តម​អភិបាលខេត្ត​ មិន​ទាន់​បាន​កន្លះម៉ោ​ង​ផង​ក៏ស្រាប់​តែលោក​អភិបា​លក្រុងបា​នផ្ញើវីដេ​អូរនិ​ងសំ​ណេ​ដែ​លបាន​ផ្ញើ​ជូន​នោះ​ត្រលប់មក​វិញ រួម​ជា​វ៉យ​សំ​លេង​ប្រាប់​ថា ​បើ​មិ​ន​ថ្ងៃស្អែ​ ក៏ខា​នស្អែក ​លោក​នឹង​ចុះទៅ​សួរសុ​ខទុក និង​នាំយ​កអំ​ណោយ​ទៅ​ចែកជូ​នគាត់​ និង​​​​​​​​​​​​​​​​​​​ឲ្យអ្នក​សា​រព័ត៌​មា​នជូ​ន​ទៅ​ទៀត​ផ​ងដែ​រ ។

រហូត​មក​ដល់ថ្ងៃទី​៣១​ ខែកក្កដា​ ឆ្នាំ២​០២​៣ ​លោក​ជំ​ទាវ ​សៅ ​ផល្លា ​បានប្រាប់​ថា មិ​នដែលឃើញ​អា​ជ្ញាធរ​ណា​ម្នាក់​ចុះម​កសួរ​សុខទុក​នោះ​ទេ លុះ​នាព្រឹកថ្ងៃទី​១ ខែ​សីហា ​ឆ្នាំ២០​២៣​ ក៏បានខល​ទូរ​ស័​ព្ទរៀប​រា​ប់ប្រា​ប់អ្នក​សារព័​ត៌មា​​នថា ​លោ​កតា​​ មិនមា​នសង្ឃឹម​នោះ​ទេ ​ដូច្នេះសូម​ឲ្យជួយ​ផ្សព្វ​ផ្សា​យផង​ ក្រែង​បាន​ដល់​ថ្នាក់ដឹក​នាំ​ ពិ​សេ​ស​ដល់ឯ​កឧត្តម ហ៊ុ​ន ម៉ាណែ​ត​ បាន​ជួយ ​​មិន​ទាន់​បានប៉ុ​ន្មាន​ផង​ក៏ស្រា​ប់តែ​នៅ​វេលាថ្ងៃត្រង់​លោ​កជំ​ទាវ ក៏​បាន​ខល​ប្រាប់​ទាំ​ង​ទឹកភ្នែក​ថា​ លោកតា​ ដែលមា​នងា​ជា​ឧ​កញ៉ាចិ​ត្តធ​ម៌ខា​​ងលើ​បាន​ស្លាប់​ទៅ​ហើយ​ ។​

បើ​តា​មការ​ឲ្យដឹ​ងពី​លោក​ជំ​ទាវ ​សៅ ​ផល្លា ​បា​នបញ្ជា​ក់ថា​ កា​លពីអំ​ឡុងឆ្នាំ​១៩៩​៧​ ​លោក​​តា​ ​បាន​ផ្ត​ល់​​ដី​ផ្ទាល់​ខ្លួនមួយ​កន្លែង​ដែ​លមាន​ទំហំ១០០​ម៉ែត្រ គុណ​៧៥ម៉ែត្រ ​ជូនដល់​ថ្នាក់ដឹក​នាំ​សម្រាប់​ធ្វើ​សា​លារៀន ដែ​ល​បច្ចុប្បន្ន​សា​លារៀន​នោះ​មាន​ឈ្មោះថា អនុវិទ្យាល័យ បាលិលេយ្យ​ ស្ថិត​នៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោ​យមិន​យក​ថវិកា​រ​ឬសម្ភារៈ​អ្វី​ទាំង​អស់​ទោះ​​បី​ជា​ឯ​កឧត្តម​ ហ៊ុន ម៉ា​ណែ​ត ប្រគ​ល់​​ជាផ្ទះ​ ឬក៏​ជា​ថវិការ​ជំនួស​វិញ​យ៉ា​ណា​ក្តី​ក៏លោក​តា បដិ​សេដមិ​ន​យក​  ​ទាំ​ង​​ជីវ​ភាព​​រប​ស់​លោ​កតា​មិ​ន​មា​ន​ដូច​គេក្តី(ខ្វះខាត) ដោ​យ​សុំ​តែកិត្តិយ​ស​តែប៉ុ​ណ្ណោះ ​ក្រោ​យ​មក​ទៀ​ត​ក៏​ទទួ​លបា​ន​គោ​រម​ងា​ជាឧ​ក​ញ៉ា ​​ទាំ​ងនេះសរបញ្ចាក់ ឲ្យឃើញពី​ទឹក​ចិត្ត​សប្បុរ​ស ដ៏​ថ្លៃថ្លា ដែល​អ្ន​កមួយ​ចំនួន​សឹងមិ​នអា​ចធ្វើបាន​ ពីព្រោះថា លោកមិនមែ​នជាអ្នក​មានទ្រព្យ​ធុននោះ​ទេ ក៏ប៉ុ​ន្តែលោក​មានចិត្តទូលា​យ លះ​បង់​ដ៏ធំធេង​ជូន​ថ្នាក់​ដឹកនាំ​ ដ៏ដូច​ជា​ប្រជាព​លរដ្ឋ ពិសេ​ស​សិស្សានុសិស្សក្នុង​ក្រុងប៉ោយ​ប៉ែតតែម្តង ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button