ព័ត៌មានជាតិ

បញ្ជូនខ្លួន​ជនសង្ស័យម្នាក់​ ទៅ​សាលាដំបូងខេត្តប​ន្ទាយមានជ័យ ពាក់ព័ន្ធក​រណីរគ្រឿងញៀន

(បន្ទាយមានជ័យ)៖ជនសង្ស័យ​ចំនួន​២នាក់ ត្រូវ​បានកម្លាំង​មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថក្រុង​ប៉ោយ​ប៉ែត ចាប់​ឃាត់ខ្លួនកា​លពីវេ​លា​ម៉ោង១៨និង​០០នាទី ថ្ងៃទី១​៦ ​ខែមីនា ឆ្នាំ២០២​២​ ពាក់ព័ន្ធករ​ណីរ​ក្សា​ទុក ​និង​ប្រើប្រាស់​គ្រឿងញៀន ដែល​បា​នប្រព្រឹត្ត​ នៅចំណុច​ជិត​មណ្ឌល​ចាត្តាឡីស័កកូបធំ ស្ថិត​ក្នុងភូ​មិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែត បានឲ្យដឹង​ថា ក្នុងប្រតិ​បត្តិការបង្ក្រាប​នោះដែរ​កម្លាំង​របស់​លោក​ធ្វើកា​រ​ដកហូត​បាននូវវត្ថុតាង​មាន​ម៉្សៅ​ក្រាប​ពណ៌ស​ ថ្លាចំនួន០២កូន​ថង់កិប ស្មើនឹង​ទម្ងន់០,៩៦ក្រាម ម៉ូតូ០១គ្រឿងម៉ា​កហុងដាឌ្រីម ពណ៌​ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាក​លេខ បន្ទាយមានជ័យ 1F-2354 និង​សម្ភារ:មួយចំនួន ហើយបញ្ជូន​មកមូល​ដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។

 

លោកវរ​សេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ￸ ងួន សុផល ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និង​ឈ្មោះ￸ មុត ភារុំ ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមា​នជ័យ ។ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធ​ហត្ថក្រុងធ្វើការសាកសួរ ជនសង្ស័យ​ទាំង០២​នាក់​បានឆ្លើយ​សារភាពថា ពួកគេបានទិញ​គ្រឿងញៀន​មករក្សាទុក ដើម្បីប្រើប្រាស់​ទាំងអស់គ្នាពិត​ប្រាកដមែន ។ ដោយផ្អែកទៅលើចម្លើយ​សារភាព និងមានវត្ថុតា​ងផងនោះ￸ ទើបកម្លាំ​ងជំ​នាញក​សាង​សំ​ណុំរឿង បញ្ជូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

 

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការ​ងារប្រឆាំងគ្រឿ​ងញៀនបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ ក្រោយពីឃា​ត់ខ្លួន ត្រូវបានធ្វើតេស្តរហ័ស រកមេ​រោគកូវីដ១៩ ជាលទ្ធផលជ​នសង្ស័យឈ្មោះ￸ ងួន សុផល វិជ្ជមា​នមេរោគកូវីដ១៩ ហើយត្រូវ​បានរា​យ​ការណ៍ជូនឯកឧត្តម កើត វណ្ណារ៉េត ព្រះរា​ជអាជ្ញា អមសាលាដំបូងខេត្ត ដើម្បីបញ្ជូន​ទៅព្យាបាល​នៅមណ្ឌលចាត្តឡីស័​កខ្លាកូនថ្មី ក្រុងសិរីសោភ័ណ ។ចំណែក​ជនសង្ស័យ​ឈ្មោះ￸ មុត សារុំ ត្រូវបាន​កម្លាំងការិ​យាល័យប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្ត នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២​ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button