មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខលោកព្រិន្ទបាលឯក ឃៀម សុខុម ជំនួយការមូលដ្ឋានស្រុកព្រៃកប្បាស ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្មកន្លងមក
ខេត្តតាកែវ៖លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យកងរាជអាវុធហត្ថខេត្ត និងកងកម្លាំងមូលដ្ឋានស្រុកព្រៃកប្បាស នៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខលោកព្រិន្ទបាលឯក ឃៀម សុខុម ជំនួយការមូលដ្ឋានស្រុកព្រៃកប្បាស ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្មកន្លងមក។បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិក្រាំងចំរើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បាននាំយកថវិកាមូលនិធិមនុស្សធម៌ កងរាជអាវុធហត្ថខេត្តតាកែវចំនួន ២.៦១៤.០០០៛ ប្រគល់ជូនលោកព្រិន្ទបាលឯក ឃៀម សុខុម ផងដែរ។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានជូនពរដល់លោកព្រិន្ទបាលឯក និងក្រុមគ្រួសារជួបតែសេចក្តីសុខ សេចក្តីចំរើន និងសុភមង្គល គ្រប់ពេលវេលា៕ ដោយ ៖ លោក ផូង បញ្ញា