អំណោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូនអតីតយុទ្ធជន ដែលជួបការលំបាក និងជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃពុធ ១ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកអំណោយសប្បុរសធម៌ របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់អតីតយុទ្ធជន លោក ស្វាយ នឿន អតីត មេបញ្ជាការរងកងពលធំលេខ២១ មានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ អំណោយរួមមាន គ្រឿងឧបភោគបរិភោគចំនួន ៩មុខ និងថវិកា មួយចំនួន។
ក្នុងឱកាសនោះដែរលោកមេបញ្ជការកងពល បានជម្រាបជូនថា រាល់សុខទុក្ខ របស់អតីតយុទ្ធជន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែគិតគូ ជួយដោះស្រាយតាមលទ្ធភាពជាក់ស្តែង ជួយសម្រួលការលំបាកបានខ្លះ ក្នុងនាមអតីតមិត្តរួមអាវុធ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកន្លងមក៕