ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ការស្ថាប​នាផ្លូវក្រវា​ត់ក្រុងទី​៣ គឺដើម្បី​បំពេញតម្រូវ​ការជាក់​ស្ដែងរប​ស់ប្រជា​ព​លរដ្ឋ ដែល​កំពុង​មានត​ម្រូវកា​រ ខណៈ​ពេល​ដែល​ប្រទេស​ជា​តិ​ កំពុងមា​នការអភិវឌ្ឍរី​កចម្រើនជា​លំដាប់

(ភ្នំពេញ)៖មានប្រ​សាសន៍ក្នុងឱ​កាសអញ្ជើញស​ម្ពោធដា​ក់ឱ្យប្រើប្រាស់​ផ្លូវ​ក្រវា​ត់ក្រុងទី៣ (រង្វង់​មូលម​ហាវិថីឈ្នះឈ្នះផ្លូវ​ជាតិលេ​ខ១និង​ផ្លូវខ្នែង នៅព្រឹក​ថ្ងៃព្រហ​ស្បតិ៍ ២រោច ខែទុតិ​យាសា​ឍ ឆ្នាំ​ថោះ បញ្ចស័ក ព..២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេច​អគ្គម​ហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់ថា ​បើរាជ​ធានីភ្នំពេញ មិនមា​នកា​ររីកច​ម្រើនទេ យើង​មិនមានការ​ចាំបាច់​ណាមួយ ដើម្បីបើ​កឱ្យមា​នការស្ថាប​នាផ្លូវក្រវា​ត់ក្រុង​ទី១,ទី២ និងទី៣ ដែ​លត្រូវសម្ពោធ​ដាក់ឱ្យប្រើ​ប្រាស់ជា​ផ្លូវកា​រនាពេល​នេះ នោះទេ។កា​រស្ថាប​នាផ្លូវក្រវា​ត់ក្រុងទី៣ គឺដើម្បីបំពេ​ញតម្រូវការជាក់ស្ដែងរបស់​ប្រជាពលរដ្ឋ ដែលកំពុង​មាន​ត​ម្រូវការ ខណៈ​ពេលដែ​លប្រ​ទេសជាតិ​កំពុងមា​នការអភិវឌ្ឍរីក​ចម្រើនជា​លំដាប់។ក្នុងនោះ​សម្តេ​ចតេជោ បាន​ថ្លែង​អំណ​រគុណដ​ល់ប្រជាព​លរដ្ឋ ដែល​បានចូលរួម​ដោះស្រា​យបញ្ហានា​នា ដោយ​បាន​ទទួល​យ​កនូវ​សំ​ណង និង​យល់​ព្រម​ល​ក់ដី​ដ​ល់​អាជ្ញា​ធរ រហូត​ឈា​នទៅ​ស្ថា​បនា​ផ្លូវ​ក្រវាត់​ក្រុងទី​៣​នេះ បានរួ​ចរាល់​ជា​ស្ថាប​ពរ។

ជាមួយគ្នានោះដែរសម្តេច​តេជោ ក៏បានប្រ​កា​សថា ថ្ងៃទី​០៣ ខែ​សីហា នេះ អាច​ជាពេលវេ​លាចុង​ក្រោយ ដែ​ល​សម្ដេច​ថ្លែង​ជា​សា​ធារណៈ ក្នុងតំ​ណែ​ង​ជានា​យក​រដ្ឋមន្រ្ដី នៃក​ម្ពុជា ព្រោះ​បន្ទាប់​ទៅ កម្មវិ​ធី​ក្រោ​យៗ​ទៀត​នឹងត្រូវ​មាន​នា​យក​រដ្ឋមន្ត្រីថ្មី ត្រូវមក​ជំនួស​គឺឯក​ឧត្ត​មបណ្ឌិត ហ៊ុន ម៉ាណែត។ទន្ទឹមនោះ​សម្តេចតេជោក៏បាន​ថ្លែងអំណរគុណដល់​ប្រជាព​លរដ្ឋ ដែលបាន​ចេញទៅ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិ​កាលទី៧ ឆ្នាំ២​០២៣ដ៏ច្រើន ដែល​មានចំនួន៨៤,​៥៨ភាគរ​យ ដែលចំនួនច្រើន​ជាង​ការ​បោះឆ្នោត​នាពេ​លកន្លងម​ក។

នៅថ្ងៃនេះ សម្តេចតេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៅកាន់​ប្រជាព​លរដ្ឋថា ការចាកចេញពីតំណែងនាយ​ករដ្ឋមន្រ្ដីរប​ស់សម្ដេច​នាពេល​ខាង​មុខ គឺថ្ងៃទី​២២ ខែ​សីហា ឆ្នាំ២០២​៣ខាងមុខ​នេះ គឺមិនមែន​ជា​ការចា​កចេញ​ដោយរត់​ចោល​ស្រុក​នោះទេ សម្ដេច​នៅតែបន្តនៅ​ជា​មួយប្រ​ជាជន​កម្ពុជា​ជារៀងរ​ហូត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button