ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងសាងសង់ផ្ទះ នឹងពិនិត្យស្ថានភាពការរស់នៅជាក់ស្តែង ក្រោយពីដោះស្រាយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃនាពេលកន្លងមកនៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ក្រោយពីដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ ជូនបងប្អូនប្រជាពលរដ្ឋ ១៣គ្រួសារ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែដឹកនាំក្រុមការងារ និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង មូលដ្ឋាន ចុះសួរសុខទុក ព្រមទាំងដឹកនាំជាងជួយធ្វើផ្ទះជូនពួកគាត់ថែមទៀតផង។
ជាក់ស្តែងនាព្រឹកនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អមដំណើរដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត បានចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសាងសង់លំនៅដ្ឋាន នៅទីតាំងថ្មី ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នឹងពិនិត្យជាក់ស្តែងស្ថានភាពការរស់នៅ។
ដោយមើលឃើញពីការយកចិត្តពីសំណាក់ថ្នាក់ដឹកនាំថ្នាក់ខេត្ត ក្រុង និងមូលដ្ឋាន ពិសេស ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នោះលោក ចាន់ ពុធ តំណាងឲ្យបងប្អូនប្រជាពលរដ្ឋ ១៣គ្រួសារ បានថ្លែអំណរគុណយ៉ាងជ្រាវជ្រៅចំពោះឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់ និងសូមជូនពរ ឯកឧត្តម បណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមជួបតែសេចក្ដីសុខចម្រើន កម្លាំងមាំមូន អាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ពិសេសសូមជួបតែពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ៕