ព័ត៌មានជាតិ

សង្ស័​យ​តូចចិត្ត​នឹ​ងជំងឺប្រចាំកា​យរាំរ៉ៃ​ជាច្រើនឆ្នាំ បាន​ធ្វើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យបុរសវ័យ៥​៧ឆ្នាំម្នាក់ សម្រេចចិត្តចង.ក ធ្វើអត្តឃាត​ខ្លួនឯ​ង នៅក្នុងបន្ទប់ទឹក

(បន្ទាយមានជ័យ)៖បុរស​ម្នាក់​ត្រូវ​បា​នប្រ​ពន្ធរប​ស់ខ្លួន​ប្រទះ​ឃើញច​ង.ក សម្លាប់​ខ្លួន ​នៅក្នុង​បន្ទប់ទឹក​​ក្រោម​ផ្ទះ ក្រោយ​ពីត្រឡប់​មក​ពី​ឲ្យ​ចំណី​សត្វមា​ន់វិញ បង្ក​ការភ្ញា​ក់ផ្អើលកា​លពីម៉ោ​ង​១៥និ​ង៣០នាទី​ថ្ងៃទី១​​៨ ខែមីនា ឆ្នាំ២​០២២។

សព​មានឈ្មោះ សន រួន ភេ​ទប្រុស អាយុ ៥៧ឆ្នាំ រស់​នៅភូ​មិទ្រាស ឃុំគោក​កឋិន ស្រុកថ្មពួក ខេត្ត​បន្ទា​យ​មានជ័យ ប្រពន្ធ​ឈ្មោះ រៀម ភារៈ អាយុ ៥៣ឆ្នាំ។

ប្រ​ពន្ធ​ជន​រង​គ្រោះបាន​រៀបរាប់ថា ក្រោយ​ពី​ខ្លួនត្រឡប់​មកពី​ឲ្យចំ​ណីសត្វ​មាន់វិញ ក៏ស្រាប់​តែឃើ​ញប្ដី​រប​ស់ខ្លួនចង.ក សម្លាប់ខ្លួន​នៅក្នុង​បន្ទប់ទឹក ភ្លាមនោះខ្លួនក៏​បានហៅបងប្អូន​អ្នក​ជិតខាង ជួយ​ស្រា​យ​សព​ប្ដី​ដាក់​លើគ្រែ​រួច​រាយការណ៍​ទៅ​មេភូមិ​។​ក្រោយពី​បាន​ទទួលព័ត៌មា​ននេះ​ភ្លាមកម្លាំង​នគរ​បាល​ អាជ្ញា​ធរ​មូលដ្ឋាន ក្រុមគ្រូពេ​ទ្យ​ បង្កើតគណៈកម្មកា​រធ្វើកា​ពិនិត្យ​ ជា​លទ្ធផ​ល​ឃើញ​ថា សព​ពិត​ជាចង.ក សម្លាប់ខ្លួនឯ​ងពិតប្រាកដមែន ដោ​យផ្អែក​ទៅលើ​ការមា​នស្នាមនៅ​ចំក ព្រម​ទាំង​មាន​ការ​បញ្ជាក់ពី​ប្រពន្ធថា​ សពជា​មនុស្ស​មាន​ជំងឺប្រចាំកាយ​រាំរ៉ៃ​ ដើរ​មិនរួច​អស់រយះពេល​ជាង ១០ឆ្នាំ​មក​ហើ​យ​។សពក្រោយពីធ្វើកោសល្យវិច្ច័យរួចប្រគល់​ឲ្យទៅសាច់ញាតិយក​ទៅធ្វើបុណ្យតាម​ប្រពៃ​ណី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button