ព័ត៌មានជាតិ

លោក ខាន់ សុខា បានដឹកនាំ​មន្ត្រីជំនាញ និ​ងកម្លាំងចម្រុះ ​ចុះហាមឃាត់ ករណី​សាងស​ង់សំណ​ង់រឹង ចូលចំ​ណី​ស្ទឹង​អង្គរបុរី

ខេត្តតាកែវ ៖នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បាន​ដឹ​កនាំមន្ត្រីជំនាញ និងកម្លាំងចម្រុះ ចុះហាម​ឃាត់ ករណីសា​ងសង់សំណង់រឹង ចូលក្នុងចំ​ណី​ស្ទឹង អង្គរបុរី ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។

ក្នុងនោះ​ដែរ លោកខា​ន់ សុខា ក្នុងនា​មជាប្រធា​នក្រុមការ​ងារ ចុះបង្ក្រាបបទល្មើស ធន់ធា​នធម្ម​ជាតិជាក់ស្ដែង បានចុះ​ហាមឃាត់ ​បុគ្គលដែល​ជាម្ចាស់​សំណង់ ឈ្មោះ កាំង ប៊ុន លី ដោយបញ្ជា​រឱ្យផ្អាកស​កម្មភាពភ្លាមៗ រួចបានណែ​នាំ និងធ្វើកំ​ណត់ហេតុ រួចឱ្យម្ចាស់សំ​ណង់ផ្ដិតមេ​ដាយលើកំ​ណត់ហេតុទទួលស្គាល់នូវទង្វើរនេះផងដែរ។ចំណែ​ក លោក កាំង ប៊ុនលី ដែលជាម្ចាស់​សំណង់បា​នរៀបរាប់ឲ្យ​ដឹងថា លោក​សាងសង់សំ​ណង់នេះ​គឺគ្រាន់​តែចង់ធ្វើ​កន្លែងចំ​ណតទូកចុះស្រូវ ដើម្បីឱ្យ​ប្រជាក​សិករ ក៏ដូចជា​ឈ្មួញទិញស្រូវងា​យស្រួលក្នុង​ការប្រមូល លក់​និងទិញប៉ុណ្ណោះ ហើយមុននិ​ងសាងសង់ លោកបានស្នើសុំ​លោកមេឃុំ ក៏ដូចជាលោកអភិបាល​ស្រុកអង្គរបុរី រួ​ចរាល់ហើយ។

យ៉ាងណាមិញ លោក ខាន់ សុខា អភិបាលរងខេ​ត្តតាកែវ និងជាប្រធា​នក្រុមការងារ ថ្នាក់ខេត្ត ចុះបង្ក្រា​បបទល្មើស ធ​ន់ធានធម្មជាតិ ​បានពិនិត្យមើ​លឃើញថា​ ការសាងសង់សំណង់នេះ ពិត​ជាបានសាងស​ង់ចូលទៅក្នុងស្ទឹងអង្គរបុរីពិត​ប្រាកដមែន ហើយកា​រសាងសង់សំ​ណង់នេះមិន​ទាន់បានស្នើសុំ​ទៅដល់​ថ្នាក់ខេត្ត​នៅឡើយទេ ហើ​យក៏មាន​ការបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម អ៊ូច ភា អភិបា​លខេត្តតាកែវ បានបញ្ជាឲ្យរុះរើនិងកាយសំណង់នេះ ចេញពីស្ទឹងវិញឲ្យអស់ អជ្ញាធរពាក់​ព័ន្ធ ក៏ដូចជា​មន្ត្រីជំនាញ កម្លាំងចម្រុះ បានធ្វើកំ​ណត់ហេតុ នឹងធ្វើកិច្ចព្រមព្រៀង ពីសំណាក់ម្ចា​ស់សំ​ណង់ ដោ​យបាន​ទុកពេ​លឱ្យរយៈ​ពេល ១៥ ថ្ងៃ ឱ្យអាជ្ញាធរ​ស្រុក ក៏ដូចជា​ម្ចាស់សំណង់ ធ្វើការរុះ​រើ និង​កាយសំ​ណង់នេះចេញពី ស្ទឹងវិញឲ្យអស់៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button