ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវអាវុធហត្ថ ចាប់ឃាត់​ខ្លួនបញ្ជូន​ទៅសាលា​ដំបូងខេត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

(បន្ទាយមានជ័យ ) ៖ដោយអនុវត្តតាមបទបញ្ជា​យ៉ាងម៉ឺងម៉ាត់រប​ស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅ​វេ​លាម៉ោង១​៩និង២០​នាទីថ្ងៃទី០៤​ ខែសីហា ឆ្នាំ២​០២៣ លោកវ​រសេ​នីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាកា​រមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុងសិរីសោភ័​ណ សហ​ការជាមួយ​ការិយា​ល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋាន​កងរាជអាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត បានឃាត់ខ្លួនជ​នសង្ស័យ​ចំនួន០២នាក់ ករណី​លួចម៉ូតូ (មានស្ថាន​ទម្ងន់ទោស) និង​ប្រើប្រាស់នូវសារ​ធាតុញៀនដោ​យខុសច្បាប់ ដែល​បានប្រព្រឹត្តកាលពីវេលាម៉ោង០៦និង៤០នាទី ថ្ងៃទី​០៤ ខែសី​ហា នៅចំណុច​ក្រោយវិទ្យា​ល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុង​សិរីសោភ័ណ ។

លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជន​សង្ស័យ ទី១.ឈ្មោះ យ៉ុត រតនា (ហៅ ហៀង ឬ ហ៊ា) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅភូមិក្បា​លស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និង២.ឈ្មោះ យ៉ុន តុលា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា នៅវេលាកើតហេតុ ជនសង្ស័យមានគ្នាចំនួន០២នាក់ បាន​ធ្វើសកម្មភាព ដោយយកកាំបិតភ្ជង់គំរា​មយកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាក​លេខ បន្ទាយមានជ័យ 1T- 0114 របស់ជនរងគ្រោះឈ្មោះ គង់ ភក្ត្រា ភេទប្រុស អាយុ១​៧ឆ្នាំ ពេ​លកំពុងជិះទៅសា​លារៀន។ បន្ទាប់​ធ្វើសកម្មភាពជនសង្ស័យ​ទាំង២នាក់បាន​ជិះម៉ូតូជន​រងគ្រោះ​គេចខ្លួនបា​ត់ស្រមោល។ ក្រោយពីទ​ទួលបានពាក្យបណ្ដឹ​ងពីម្ដាយជនរងគ្រោះ​រួចកម្លាំង​មូលដ្ឋានកងរាជ​អាវុធហត្ថក្រុងសិរី​សោភ័ណ បានសហការជា​មួយការិយាល័យជំនាញ និងស​ហការជា​មួយ​កម្លាំងមូលដ្ឋាន​កងរាជអា​វុធហត្ថក្រុងប៉ោ​យប៉ែត បានចុះធ្វើការស្រាវជ្រាវ រហូតឈា​នដល់ការឃា​ត់ខ្លួនជ​នសង្ស័យខាង​លើនៅចំ​ណុចកាស៊ី​ណូនាគទិព្វ១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងចាប់យកនូវវត្ថុតាង ម៉ូតូខាងលើ ហើយយកមកសួរនាំ នៅមូល​ដ្ឋានកង រាជអា​វុធហត្ថក្រុងសិរីសោភ័ណ ចាត់ការតាមនីតិវិធី។

ក្រោយឃា​ត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ ឈ្មោះ យ៉ុត រតនា (ហៅ ហៀង ឬ ហ៊ា) បាន​សារភាពថា ខ្លួនពិតជា​​បានធ្វើសកម្មភា​ពលួចម៉ូ​តូរប​ស់ជនរងគ្រោះ​ពិតប្រាកដមែន។ ផ្អែក​លើចម្លើ​យសារភាព និងវត្ថុតាង ជាក់ស្តែងកម្លាំង​មូលដ្ឋា​នកងរាជអាវុធហត្ថក្រុង កសាងសំ​ណុំរឿងប​ញ្ជូនមកបញ្ជា​ការដ្ឋានកងរា​ជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោ​កវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់ ត្រូវបាន​កម្លាំងការិ​យាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលា​ដំបូងខេត្ត ហើយ នៅសៀលថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ ២០២៣ នេះ ដើម្បីអនុវត្តតាមនីតិវិធី ។ចំណែកម៉ូតូ ត្រូវបានកម្លាំង​កងរាជអាវុធ​ហត្ថ ប្រគល់ជូនម្ចាស់ដើមវិញហើ​យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button