សង្ស័យតូចចិត្តមានជំងឺប្រចាំកាយ បុរសវ័យ៥៧ឆ្នាំម្នាក់ ចង.ក ធ្វើអត្តឃាតខ្លួនឯង នៅនឹងដើមស្វាយក្បែផ្ទះ
(បន្ទាយមានជ័យ):បុរសម្នាក់ ត្រូវបានអ្នកស្រុកភូមិប្រទះឃើញចងក ធ្វើអត្តឃាតខ្លួនឯង នៅដើមស្វាយក្បែរផ្ទះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤ និង៥០ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។
សពមានឈ្មោះ រ៉ម នី ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
ប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ ពិបាកចិត្តនៅពេលដែលមានជម្លោះជាមួយប្រពន្ធម្តងៗតែងតែរកចងក សម្លាប់ខ្លួន ហើយពីមុនក៏ធ្លាប់ចងក ម្តងហើយដែរតែមិនស្លាប់។
ប្រពន្ធជនរងគ្រោះបានអះអាងថា ប្តីរបស់ខ្លួនមានជំងឺប្រចាំកាយទឹកនោមផ្អែម គ្រោះក្នុងប្រម៉ាត់ ហើយអន់ចិត្តនឹងទាស់សំដីជាមួយខ្លួនកាលព្រឹក ទើបបានជាមានករណីនេះកើតឡើង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមនគរបាល អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ បានចុះពិនិត្យសាកសពឃើញថា ផ្នែកអាវ:យវ:ផ្នែកក្បាលនិងផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីជាអំពើទារុណកម្ម និងឃាតកម្មឡើយ (មានតែស្នាមខ្សែរឹតចំណុចក)។តាមការពិនិត្យនិងស្រាវជ្រាវជុំវិញកន្លែងកើតហេតុរបស់ជំនាញកោសល្យវិច្ច័យ និងតាមការបំភ្លឺរបស់ក្រុមគ្រួសារសពជាលទ្ធផលឃើញថា សពពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី៕