លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំក្រុមការងារនាំយកអំណោយ ឯកឧត្តម ស សុខា និងលោកជំទាវ ចែកជូនកុមារកំព្រានៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំ ក្រុមការងារ នាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ទៅចែកជូនដល់ កុមារកំព្រា ចំនួន ១២៣នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ។
សម្ភារៈដែលត្រូវចែកជូនមមាន:
–ថវិកា ចំនួន ៤២៨១ដុល្លារ (បួនពាន់ពីររយប៉ែតសិបមួយដុល្លារ)
– អង្ករ ចំនួន ០៥ តោន (១០០ ការ៉ុង)
– មី ចំនួន ០៥ កេសធំ(៣០កេសតូច)
– ទឹកសុទ្ធ ចំនួន ២០០យួរ
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខពី ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ដល់ក្មួយៗទាំងអស់ រួមលោកគ្រូអ្នកគ្រូអ្នកដែលបានមើលថែរក្សាកូនៗ។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរឱ្យកូនៗ
–ត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះជំនាញ ទៅប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន
–សូមក្មួយៗ រស់នៅស្អាត អនាម័យល្អ ហូបស្អាត ជានិច្ច
–សូមក្មួយៗ ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អ ព្រោះចូលរដូវភ្លៀងធ្លាក់និងមានមូលខ្លា ពេលចូលគេងដាក់មុងឱ្យបានត្រឹមត្រូវ
–សូមក្មួយៗ ស្តាប់តាមដំបូលន្នាន លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ម៉ែដោះ
–សូមក្មួយៗ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ៕