ព័ត៌មានជាតិ

លោកឧត្ដមសេនី​យ៍ត្រី ឆឹង រតនៈ ​ស្នងការរ​ងខេត្តតាកែវ ដឹកនាំ​ក្រុមកា​រងារ ចូលរួ​មបុណ្យស​ព​ គោរព​វិញ្ញាណ​ក្ខន្ធ និងបំ​ពាក់ឋាន​ន្តរ​ស័ក្ដិ​ថ្នាក់វរសេ​​នីយ៍ត្រី ​ជាកិច្ចប​ច្ឆាម​រណៈ​ ជូនស​ពលោ​កអនុសេ​នីយ៍ឯក អ៊ុ​ង អាន ​មន្រ្តីប៉ុស្តិ៍នគរ​បាលរដ្ឋ​បាល​សង្កាត់​រកាក្នុង​ក្រុង​ដូនកែវ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី០៩ ខែសី​ហា ឆ្នាំ២​០២៣ លោកឧត្ដមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងា​រធនធានមនុស្ស និង​ជាអនុប្រធាន​គណៈកម្មការស​មាគមមិត្តនគរបាលជាតិ នៃ​ស្នងការ​ដ្ឋាននគរបាល​ខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់​របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្ន​ងកា​រនគរបា​លខេត្តតាកែវ និងជា​ប្រធានគណៈ​កម្មាធិការមូលដ្ឋាន​សមាគមមិត្តនគ​របាល​ជាតិ​កម្ពុជា​ខេត្ត​តាកែវ ​ដឹកនាំ​ក្រុម​ការ​ងារស្នង​ការដ្ឋានន​គរបាលខេត្ត ​លោកអធិការ អធិការរង លោក​នាយ​ប៉ុស្តិ៍ន​គរបាលរ​ដ្ឋបា​លសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ អញ្ជើញចូ​លរួមបុណ្យ​សពគោ​រពវិញ្ញាណ​ក្ខន្ធ និងបំពាក់ឋានន្តរស័ក្ដិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆា​មរណៈជូនស​ពលោកអនុសេ​នីយ៍ឯក អ៊ុង អាន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល​សង្កាត់ រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ នៃអធិកា​រដ្ឋាននគរ​បាលក្រុងដូនកែវ ខេត្តតាកែវ និងប្រគ​ល់ថវិកា​សមាគមមិ​ត្តនគរបាល​ជាតិកម្ពុជាចំ​នួន៦,០០០,០០០៛​(ប្រាំមួយលានរៀល) ។ ដោយឡែកថ​វិកាឧបត្ថម្ភផ្ទា​ល់ខ្លួនរបស់លោក ឧត្ដមសេ​នីយ៍ទោ ស្នងការនគរ​បាលខេត្តចំនួន​៥០០,០០០៛(ហា​សិបម៉ឺ​នរៀល) និងគ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួនរួមមានៈ ​ទឹកត្រីចំនួន០១យួរ ទឹកស៊ីអ៊ីវចំនួន០២យួរ ទឹកបរិសុទ្ធចំនួន០១កេស មីចំនួ​ន០២​កេស អង្ករចំនួន៥​០គីឡូក្រាម និងថវិ​ការបស់អ​ធិការដ្ឋាននគរបាល​ក្រុងដូនកែវចំនួន៤០០,០០០៛(សែសិប​ម៉ឺនរៀល) ជូនដល់លោកស្រី ញឹម សុគា ត្រូវជាភរិយាសព ដែលបានទទួលម​រណៈភាពកា​លពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដោយធ្វើអត្តឃាតសំលាប់ខ្លួនឯង(ចងក) ស្ថិតនៅភូមិអង្គគគីរ ឃុំលា​យបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះ​សំណាលជា​មួយក្រុមគ្រួសា​រសព សំដែងនូវកា​រអាឡោះអា​ល័យ សោកស្តាយ​ជាពន់ពេក ចំពោះការបាត់បង់ស្វាមី និងឪពុក​ដ៏ល្អ បម្រើប្រទេសជា​តិមាតុភូមិកន្លងមក ​ព្រម​ទាំងបានពាំ​នាំនូវប្រសា​សន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំ​ណាក់ សម្តេចក្រ​ឡាហោ​ម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រ​ធានកិត្តិយស​ស​មាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគ​ណៈកម្មាធិការកណ្ដាលសមា​គមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕​ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button