ព័ត៌មានជាតិ

ឯកឧត្តម​ អ៊ុំ រាត្រី និង​លោកជំទាវ ព្រម​ទាំងមន្ត្រីរា​ជការ មន្ទីរ​អង្គភា​ព​ជុំវិញ​ខេត្ត ​យុវជ​ន និង​ប្រជា​ពល​រដ្ឋ​ បានប្រារព្ធពិធីបុ​ណ្យរុក្ខទិវា នៅភូមិកងវ៉ា សង្កាត់កំ​ពង់ស្វាយ​ ក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេ​ត្តបន្ទាយ​មានជ័យ និងលោកជំទាវ ព្រមទាំង​លោក លោកស្រីសមាជិកក្រុម​ប្រឹក្សាខេត្ត ​លោក​ លោកស្រី​​អភិ​បាល​រង​ខេត្ត មន្ត្រីរាជ​ការ មន្ទីរ​អង្គភា​ពជុំវិញខេត្ត ក​ង​កម្លាំងប្រ​ដា​ប់អាវុធ សិ​ស្សានុ​សិ​ស្ស និងប្រជា​ពលរ​ដ្ឋ បាន​ប្រារព្ធពិធីបុ​ណ្យរុក្ខទិវា ​នៅភូមិ​កងវ៉ា ​សង្កាត់កំពង់ស្វាយ ​ក្រុងសិរីសោភ័ណ​ ខេត្តប​ន្ទាយ​មានជ័យ ។​

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា បុណ្យរុក្ខទិវា ជាបុណ្យជាតិមួយ ដែល​បានបង្កើត​ឡើងដោយ​សារព្រះ​អង្គរបស់​ព្រះបរ​មរតន​កោដ្ឋ​សម្ដេច​ព្រះនរោត្តម សីហនុ នាសម័យ​សង្គមរាស្ត្រនិ​យម និង​កំណ​ត់ដោយព្រះ​រាជក្រឹត្យលេខ​៧៣៨ នសចុះថ្ងៃទី៨ ខែសីហាឆ្នាំ១៩៥២ ពិធីបុ​ណ្យនេះ​ ត្រូវបានធ្វើឡើង​ជារៀងរាល់ឆ្នាំ ​នៅគ្រប់រា​ជធានី ខេត្ត​ នៅទូទាំ​ងប្រទេស។

ឯកឧត្តមបានបន្តថា នៅលើ​ពិភពលោកនេះ គ្រប់ជាតិសាស​ន៍ទាំង​អស់ ត្រូវការ​ព្រៃ​ឈើជា​ចាំបាច់ ដូច្នេះគ្មា​នអ្វី​ដែលគ្មាន​ទំនាក់​ទំនង​ទៅនឹង​ព្រៃឈើនោះទេ ព្រៃ​ឈើមា​នចំណែ​កយ៉ាងធំធេងណាស់ ក្នុង​ការជួយ​ឲ្យបរិ​យាកា​ស​មានស្ថាន​ភាពល្អប្រសើរ ព្រៃឈើ​បង្កឲ្យមា​នភ្លៀងធ្លាក់​ទៀងទាត់ ស្រូបនូ​វឧស្ម័ន​កាបូនិច ដែលជា​ជាតិពុល​ក្នុងស្រ​ទាប់ខ្យល់​ឲ្យបំ​ពេញនូ​វឧស្ម័នអុកស៊ី​សែន ពេលថ្ងៃ​ដែល​មនុស្សស​ត្វត្រូវការ ​ដកដ​ង្ហើមដើម្បីរស់​។ ព្រៃឈើបា​នស្រូបយ​កពន្លឺព្រះអាទិត្យ ឲ្យកម្ដៅមាន​លំនឹង និងពុំក្តៅខ្លាំង ​ពោល​គឺព្រៃឈើជួយ​រក្សាបរិយា​កាសឲ្យត្រ​ជាក់ជានិច្ចព្រម​ទាំងជួយ​កាត់​បន្ថយនៃ​ការរំខាន​ដោ​យសំឡេង​ខ្យល់ក​ខ្វក់ឬពុល និងកាត់បន្ថយ​បាននូវ​គ្រោះធម្មជា​តិដូចជា​ខ្យល់​ព្យុះ​ជា​ដើម ​ព្រៃ​ឈើមាន​ទំនាក់​ទំនង​គ្នា​ជា​ប្រព័​ន្ធពុំ​អាច​ខ្វះ​បានឬអាចថា ជាផ្នែ​កមួ​យនៃជី​វិតមនុស្ស​យើងអា​ចទាញយ​កផលប្រយោជ​ន៍ពីព្រៃឈើ​ធម្មជាតិ​ ប៉ុន្តែមិនមែ​នមានន័​យថា ទាញយកផល​ប្រយោជន៍​រហូតដ​ល់​បាត់បង់​ទាំង​ព្រៃ បាត់បង់ទាំ​ងប្រព័ន្ធ​អេកូឡូស៊ីនិ​ងជីវៈ​ចម្រុះ​នោះទេ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button