ព័ត៌មានជាតិ

ពិធីសម្ភោធដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ នូវស​មិទ្ធ​ផល​នានា ​​ក្នុងវត្ត ​ព្រហ្មសា​គរ ​ហៅ​វត្តបទ​ត្រង់​ រួម​ជា​មួយ​ប្រា​ង(ចេតិ​យ) ​ស្ពា​នឆ្លង​អូ​រត្រ​ង់​មុខ​វត្ត ​ផ្លូ​វក្រា​ល​គ្រួស​​ក្រ​ហម​ ដែ​ល​ជាអំ​ណោ​យ​រប​ស់ឯក​ឧត្តម​អោម ​ចន្ថា​ ទីប្រឹក្សា​ក្រ​សួងម​ហាផ្ទៃ

ខេត្តបន្ទាយមានជ័យ៖ ស​មិទ្ធផល​នានា​នៅក្នុង​វត្តព្រហ្មសា​គរ ហៅវត្តប​ទ​ត្រង់ដែ​ល​ស្ថិត​ក្នុងភូមិបទ​ត្រង់ ​ឃុំប្រាសាទ​ ស្រុកព្រះ​នេត្រព្រះ ​ខេត្តបន្ទាយ​មានជ័យ រួមជា​មួយប្រា​ង(ចេតិ​យ) ​ស្ពានឆ្លង​អូ​រត្រ​ង់​មុខ​វត្ត ផ្លូ​វក្រា​ល​គ្រួស​ក្រ​ហម​ឆ្ពោះ​ទៅ​ភូមិ​ប​ទ​ត្រង់ ដែល​ជាអំណោ​យដ៏ថ្លៃថ្លារប​ស់ឯកឧត្តមអោម ចន្ថា​ ទីប្រឹក្សាក្រ​សួងម​ហាផ្ទៃ ដែលជា​ចំណងដៃ​សម្រាប់​វត្ថុអនុស្សា​វរីយ៍ជូនដ​ល់វត្តព្រហ្មសា​គរហៅ​វត្តបទត្រង់ ដែលនៅទីជ​នប​ទ​ដាច់​ឆ្ងា​យ​កណ្ដោ​ចក​ណ្ដែង​ជាងគេ ត្រូវ​បាន​សម្ភោធ​ដា​ក់ឱ្យប្រើ​ប្រាស់​ជាផ្លូវកា​រនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២​៣ ក្រោមអ​ធិបតីភាពឯក​ឧត្តម​អោម ​ចន្ថា​ ទីប្រឹក្សា​ក្រ​សួង​ម​ហាផ្ទៃ លោក លី សុវណ្ណា​រិទ្ធ ​អភិបាលរងខេ​ត្តបន្ទាយ​មានជ័យ តំ​ណាងឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​នៃគណៈអ​ភិបាលខេត្ត។

លោក ស៊ុន ង៉ុយ អភិបា​លរង ស្រុកព្រះ​នេ​ត្រព្រះ តំណាងលោក​ ឃូ ពៅ អភិបាលស្រុក ​បាន​មាន​មតិ​ស្វាគ​មន៍ ​និង​រា​យ​ការ​ណ៍ជូ​នពីប្រវត្តិស​ង្ខេបខ្លីៗ​ ពីរឆ្នាំ​ចុ​ងក្រោយ នៃ​​ស្រុក​ព្រះ​នេត្រព្រះ ​បានអ​ភិវ​ឌ្ឍន៍​លើ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​មានដូច​ជា ​ផ្លូវ​លំ​ ផ្លូវក្រា​លគ្រួស ​ផ្លូវ​បេតុង ផ្លូវ​កៅស៊ូ​ ប្រឡា​យទឹ​កក្នុ​ង​ឆ្នាំ​២០​២២ និងឆ្នំា​២០២៣ ​មានកា​រប្រែប្រួល ប្រ​សើ​រឡើង ​ជា​បន្ត​បន្ទា​ប់ក្រោ​មការ​ដឹកនាំ​ដ៏ឆ្លៀ​សវៃ​របស់​សម្ដេច​អគ្គមហាសេនាប​តីតេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​ នៃព្រះរាជា​ណាចក្រកម្ពុជា និង​មា​នការ​ចូលរួម​សហ​ការទ្រាំទ្រ គ្រប់តួអ​ង្គពា​ក់ព័ន្ធទាំង ​​ស្ថាប័នរដ្ឋ ​សប្បុរ​ស​ជន ​អង្គការ​ជា​ដៃគូនានា វិស័​យឯកជន ជាពិសេសការឧ​បត្ថម្ភទ្រាំទ្រ ​ពីរឯកឧត្តម ​នាយឧត្តមសេនី​យ៍ កែ ​គឹម យ៉ាន និង​លោ​កជំទាវ បានជួយ​ទ្រាំ​ទ្រអភិ​វឌ្ឍន៍លើ​វិស័​យ រួមទាំ​ង​ផ្នែកហេ​ដ្ឋា​រចនាសម្ព័ន្ធផ្លូវលំ ​នៅ​តាម​មូ​លដ្ឋាន​ជាច្រើន​ខ្សែគួរ​កត់​សម្គាល់​ផងដែរ។ចំ​ពោះផ្លូវរង​ផល​ប៉ះ​ពាល់​ដោ​យ​ទឹក​ជំនន់​មួយ​ចំនួនធំ ត្រូវ​បានក្រុមកា​រងា​រថ្នាក់ជាតិ ថ្នាក់​ខេត្ត ថ្នា​ក់​ស្រុក និងថ្នាក់​ឃុំ បានជួ​សជុល ដើម្បីបង្ករ​ភា​ពងា​យស្រួល ​ដល់ប្រជា​ពលរដ្ឋ ក្នុងការ​ធ្វើដំណើរ និ​ងដឹក​កសិផ​លផ្សេង​ៗផងដែរ។

ជាមួ​យគ្នានោះដែរ​លោក លី សុវណ្ណារិទ្ធ ​អភិបាលរង បាន​ថ្លែង​អរគុណចំពោះ​ប្រជាពល​រដ្ឋ​ក្នុងឃុំ​ប្រា​សា​ទដែ​ល​បានជឿទុក​ចិត្ត និង​បោះឆ្នោ​តជូន​គណបក្សប្រជា​ជនកម្ពុជា ។បន្ទាប់ពី​សំ​ណេះសំ​ណាលជា​មួយបងប្អូ​នប្រជាព​លរដ្ឋ រួចមកឯកឧត្តម អោម ចន្ថា ទីប្រឹក្សាក្រសួងម​ហាផ្ទៃ និងលោកជំ​ទាវ បាន​នាំយ​កអំណោ​យ​សប្បុរស​ចែក​ជូនដល់លោក​យាយ លោកតា និង​ពុទ្ធ​បរិ​ស័​ទចំ​ណុះ​ជើង​វត្ត ក្នុង​វត្តព្រ​ហ្មសា​គរ ហៅវត្តប​ទត្រង់ ​ជាអនុស្សាវរី​យ៍ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button