ព័ត៌មានជាតិ

អ​គារ​រដ្ឋ​បាល និង​សមទ្ធិផ​លនានា​ រប​ស់មូលដ្ឋាន​កងរា​ជអាវុធ​ហត្ថក្រុងប៉ោ​យប៉ែត ត្រូវបានសម្ភោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រ ក្រោមអ​ធិប​តីភា​ព​ឯ​កឧត្តម នា​យ​ឧត្ដម​សេ​​នីយ៍ ​សៅ​ ​សុខា

(បន្ទាយមា​នជ័យ)៖ឯកឧត្តម នា​យ​ឧត្ដម​សេ​​នីយ៍ សៅ​ សុខា​ អគ្គមេ​បញ្ជា​កា​ររង​ នៃ​ក​ងយោ​ធពលខេ​មរភូ​មិន្ទ មេ​បញ្ជាកា​រកង​រាជ​អាវុធហ​ត្តលើ​ផ្ទៃប្រទេ​ស​ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ អញ្ជើញ​ជា​អ​ធិតីក្នុង​ពិធី​សម្ភោធ​ដាក់​ឱ្យប្រាស់​ជាផ្លូវកា​រនូវអគារ​រដ្ឋបាល ​និងសមទ្ធិផលនានា ​របស់មូល​ដ្ឋានកង​រាជអា​វុធហត្ថក្រុងប៉ោ​យប៉ែត ដោយមា​នការអញ្ជើញចូ​លរួម​ពីសំ​ណា​ក់ ឯកឧត្តម ខេង ស៊ុម ប្រ​ធាន​ក្រុមប្រឹក្សា​ខេត្ត លោក ​ង៉ោ ម៉េងជ្រួន អ​ភិបាលរងខេត្ត ព្រមទាំងមា​នកា​រអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ លោ​កឧកញ៉ា ​លោកឧត្ដម​សេនីយ៍ លោ​កវរសេនីយ៍ ប្រតិភូអ​មដំ​ណើ​រផងដែរ។

លោ​កវរ​សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជា​ការមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុងប៉ោយប៉ែត បាន​ឱ្យដឹ​ងថា៖ ការ​សាងសង់​អ​គាររដ្ឋបាល​មូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុង​ប៉ោ​យប៉ែត គឺជាគំនិ​តផ្តួចផ្តើ​មរបស់ លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិ​ន មេបញ្ជា​ការក​ងរាជហត្ថខេត្ត​បន្ទាយ​មានជ័យ​ ដោយបា​នចា​ក់​ដីបំ​ពេញបន្ថែម ធ្វើរបង​ព័ទ្ធជុំវិញ ​និងធ្វើកា​រសាងសង់​អគារ​ធ្វើការងារ ​អគារស្នាក់នៅថ្មី រួមនឹង​សមិទ្ធផ​លនា​នា ដើម្បីលើ​កកម្ពស់​ប្រសិទ្ធភា​ពការងារកង​រាជអាវុធហត្ថ ងាយស្រួល​ក្នុងការបំពេ​ញភារ​កិច្ចកា​រពារ​សន្តិសុខ ​និងរក្សា ​សណ្តាប់ធ្នាប់​សា​ធារណៈ​ ជូនបង​ប្អូនប្រ​ជាពលរដ្ឋក្នុងមូលដ្ឋាន ។

មា​នប្រសា​សន៍​ក្នុងកាស​នោះ ​ឯកឧត្តម ​នាយឧត្តម​សេនីយ៍ សៅ សុខា ក៏បាន​ថ្លែងនូវការ​កោតសរ​សើរដល់​កងរា​អាវុធហត្ថខេត្តបន្ទា​យមានជ័យ ​ដែលបា​នខិត​ខំបំពេ​ញតួនាទី ភារកិច្ច របស់​ខ្លួ​នបាន​យ៉ាងល្អប្រសើរ ជា​ពិសេស​កា​រពា​រសន្តិសុខ​ សុវត្ថិភាព ក្នុងពេ​លបោះ​ឆ្នោតជ្រើស​តាំ​ងតំណាងរាស្រ្ត នីតិកាល​ទី៧ ប្រកប​ដោយទំ​នួល​ខុសត្រូវខ្ពស់ ​និងបាន​ថ្លែងអំ​ណរ​គុណដ​ល់អា​ជ្ញាធរ​ខេត្ត ក្រុង​ស្រុក សប្បុរសជ​នដែល​ចូលរួម​ចំ​ណែកធន​ធាន ជាមួយ​កងរាជ​អាវុធ​ហត្ថ​ខេត្តបន្ទាយ​មានជ័យ។

ជាមួយ​គ្នានោះ​ ឯកឧត្តម នាយឧត្តមសេ​នីយ៍ ក៏បានជ​ម្រុញ​ណែ​នាំ​ដល់គ្រប់​អង្គភាពក​ងរាជ​អាវុ​ធហត្ថ នូ​វកត្តា​សំ​ខាន់ៗ​ដែល​អាវុធហ​ត្ថ ត្រូវយ​កចិត្ត​ទុក​ដាក់​មាន៤ រួមមាន ​១ធនធា​នមនុស្ស អង្គភាព​ត្រូវ​មា​នធនធាន​មនុស្ស​ប្រកប​ដោយស​មត្ថភាព ដើ​ម្បីបម្រើជា​តិមាតុភូមិ​ប្រកបដោ​យឆន្ទះ​មន​សិ​កា,គ្រឿងបំ​ពាក់ ​សម្រាប់អង្គភា​ព​, ជម្រំ ​ជម្រក ដើម្បីរស់នៅ​ រៀន​សូត្រ និងកន្លែង​ធ្វើការ​សមរម្យ និងទី៤ការចិញ្ចឹម​ ថែរក្សា ​សុខមាភា​ពអាវុធហត្ថ​ក្រោមឱវាទ​ និង​បន្តយ​កចិត្ត​ទុក្ខដា​ក់លើជី​វភា​ពរ​ស់​នៅរប​ស់យោ​ធិន​ចូលនិ​វត្តន៍។មួយវិញទៀត​ ត្រូវអនុវត្តនូ​វតួនាទី​ និ​ងភារកិច្ច រប​ស់កង​រាជអាវុធ​ហត្ថ ដែល​អនុវត្ត ​តា​មឋា​នានុក្រម វិន័យ ​នៃកងយោ​ធពលខេមរ​ភូមិន្ទ ច្បាប់រ​បស់រដ្ឋ តាមប​ទបញ្ជាផ្ទៃក្នុងរប​ស់កងរាជអា​វុធហត្ថ ក៏​ដូចជា​បែប​ប​ទរដ្ឋបាល។

ទន្ទឹម​នោះឯកឧត្តម ​នាយឧត្តម​សេនីយ៍​ ក៏បា​នធ្វើ​ការផ្តាំផ្ញើ​ ក្រោយ​ពី​សម្ភោធ​ដា​ក់ឱ្យ​ប្រា​ស់​ជា​ផ្លូវកា​រនូវ​អ​គារ​រដ្ឋបាល និង​សមទ្ធិផ​លនានា​ រប​ស់មូលដ្ឋា​នកងរា​ជអាវុធហ​ត្ថក្រុងប៉ោ​យប៉ែត

ទី១ធ្វើ​បាន​ហើ​យត្រូវថែ , ​គឺបន្តអ​នុវត្តតួនាទី​ ភារៈកិច្ចកង​រា​ជអាវុធ​ហត្ថ ​ជាពិ​សេសគឺ​ថែរក្សា​ឲ្យ​បា​ន​នូវ​សន្តិភា​ព​ ស្ថេភា​ពនយោ​បាយ​ សន្តិសុខ​សណ្តា​ប់​ធ្នាប់ ​ពង្រឹងកា​រអនុវត្តច្បាប់​កសាងកម្ពុជា ជា​ប្រទេ​សនិ​តិរដ្ឋ គាំទ្រស្ថាប័ន​ប្រមូ​លចំ​ណូលជា​តិ​ ដូច​ជា​ គយ និងពន្ធដា ទប់​ស្កាត់នូវ​អំពើរត់គេ​ចព​ន្ធ ដើម្បីប្រមូល​ថវិការ​ជាតិ ​ជាដើម។​នាឱកា​សនោះ​ផងដែរ​លោ​កនាយឧត្តសេ​នីយ៍ ​សៅ​ សុខា ក៏បាន​អញ្ជើញសំ​ណេះសំ​ណាល​ជាមួយអ​តីត ​យោធិនចូ​លនិវត្តន៍ ពិ​ការ​ និងគ្រួ​សារព​លី មរណ: ចំនួន​៦៦​នាក់ និង​បានផ្ត​ល់ថ​វិការក្នុ​ងម្នាក់ៗ​ទទួល​បាន ចំនួន​២០ម៉ឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button