ព័ត៌មានជាតិ

មេបញ្ជា​ការរង​នាយសេនាធិការ កងព​លតូ​ចថ្មើរជើង​លេខ៥​១ ត្រួ​តពិនិត្យ និ​ងប្រគល់​ភារកិច្ច​ដល់​កម្លាំ​ង​ត្រៀមអន្តរា​គមន៍

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនាយសេនាធិការ កងព​លតូច​ថ្មើរ​ជើងលេខ​៥១ នាថ្ងៃពុធ ១៥ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសក​រាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ អ​ញ្ជើញត្រួតពិ​និត្យ និងប្រគល់​ភារកិច្ចសំខាន់ៗមួយចំនួន ជូន​កងកម្លាំង​អន្តរាគមន៍​កងពលតូ​ចថ្មើរជើងលេខ៥១ ដើម្បីត្រៀមអន្តរា​គមន៍ជួយ​សង្គ្រោះប្រជា​ពលរដ្ឋរងគ្រោះ ដោយ​មហន្តរាយ​ធម្មជាតិផ្សេងៗ ដែលអាចកើត​មានឡើ​ងក្នុងភូមិ​សាស្រ្តខេ​ត្តប​ន្ទាយ​មានជ័យ។

លោក​ឧត្តមសេនីយ៍ មេបញ្ជាការរង នា​យសេនាធិការ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និង​យោធិនគ្រប់រូប នៃ​កងកម្លាំងអន្តរា​គមន៍ទាំងអស់​ របស់កងពលតូចថ្មើរ​ជើងលេខ៥១ ដែលបា​នប្រុ​ងប្រៀបកម្លាំងមធ្យោបាយ និងសម្ភារ ​តាមផែនការ ដើម្បីរង់​ចាំអនុវត្ត​តាមបទ​បញ្ជាដែល​ថ្នាក់លើបា​នប្រគល់ជូន។

ក្នុង​ឱកា​សនោះដែរលោក​ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ បានអប់​រំផ្សព្វ​ផ្សាយ​សភាពកា​រណ៍ថ្មីៗ ដល់ក​ងកម្លាំងទាំងអ​ស់ ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button