រដ្ឋបាលខេត្តតាកែវ ធ្វើពិធីលែងត្រី ចម្រុះជាង ២០០០០ ក្បាល នៅក្នុងបឹងតាកែវ ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ០១ កក្ដដា
ខេត្តតាកែវ៖ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជា ការតំបន់សឹករងខេត្ត លោកវរសេនីយ៍ឯក យូ អាល់វី មេបញ្ជា ការរងកងរាជអាវុធហត្ថខេត្ត លោក កង អាណាន់ អភិបាលក្រុង លោក សៅ សុកល នាយកខណ្ឌរដ្ឋបាលជលផល ព្រមទាំងមន្រ្តីរាជការចំណុះរដ្ឋបាលក្រុង សង្កាត់ ភូមិ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមប្រលែងត្រី ចម្រុះ ចំនួន ២១០០០ក្បាល នៅបឹងតាកែវ ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ០១ កក្ដដា ២០២៣ ។
តាមរបាយការណ៍របស់ លោក សៅ កុសល នាយកខណ្ឌរដ្ឋបាលជលផលខេត្ត បានឱ្យដឹងថា ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៣ នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងក្រុមការងារ បានប្រលែងកូនត្រីពូជ សរុបចំនួន ២១០០០ក្បាល មានដូចជា៖ ត្រីប្រា (ធំ) ចំនួន ៥០០០កូនត្រីឆ្អិន ១៦០០០កូន ត្រីព្រលូង ២០០កូន ត្រីកាហែ ៥០០កូន បង្កង ១០០ក្បាល ត្រីកន្ធ ៣គីឡូក្រាម ត្រីឆ្អិន ៥គីឡូក្រាម ដើម្បីប្រលែងចូលបឹងតាកែវ ដើម្បីបង្កបង្កើនផលស្ដុកនៅក្នុងធម្មជាតិ ឱ្យកាន់តែសម្បូរណ៍កើនឡើងថែមទៀត និងប្រែក្លាយជាកន្លែងអភិរក្សត្រីពូជមួយកន្លែងក្នុងក្រុងដូនកែវ ៕ ដោយ ៖ លោក ផូង បញ្ញា