ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បន្តដោះស្រាយវិវាទដីធ្លី បែបយុទ្ធសាស្ត្រឈ្នះឈ្នះ ក្រៅប្រពន្ធ័តុលាការ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ករណីវិវាទដីធ្លីនៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំក្រុមការងារចុះដោះស្រាយបែបយុទ្ធសាស្ត្រឈ្នះឈ្នះ ក្រៅប្រពន្ធ័តុលាការ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២នេះ។
ក្នុងដំណើរការដោះស្រាយនោះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា បច្ចុប្បន្នយើងកំពុងរស់នៅក្រោមម្លប់សុខសន្តិភាព ដូច្នេះយើងត្រូវចេះស្រលាញ់រាប់អាន និងត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ឱ្យបានច្រើនដើម្បីសេចក្តីសុខ និងភាពរីកចម្រើនជាមួយគ្នា។
បន្ទាប់ពីឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានចួបប្រជុំដោះស្រាយផ្ទាល់ជាមួយគូភាគីវិវាទនៅសាលាឃុំអូរបីជាន់ និងនៅទីតាំងទំនាស់ផ្ទាល់ បងប្អូនប្រជាពលរដ្ឋជាគូភាគីវិវាទបានយល់ព្រមទទួលយកការដោះស្រាយក្រៅប្រពន្ធ័តាមបែបយុទ្ធសាស្ត្រឈ្នះឈ្នះដោយភាពរីករាយ៕