ព័ត៌មានជាតិ

ក្តាមឈូ​សចំនួន​៥០ រ​បស់ស​មាគមន៍​មូល​និធិ កត្តញ្ញូប្រ​ទេសថៃ ត្រូវបា​នប្រគល់​ជូនតាមប​ណ្តា​វត្តអារា​មក្នុង​ស្រុកម៉ាឡៃ តាមរយៈលោ​កលោកវ​រសេនីយ៍ ​ទោ មាស ម៉េងហួង

(បន្ទាយមានជ័យ)៖សមាគមន៍មូលនិធិ កត្តញ្ញូ សាខាខេត្តស្រះកែវ ប្រទេសថៃ បានធ្វើការស​ហការ​ជាមួយ​លោ​កវរសេនីយ៍ ទោ មាស ម៉េងហួង​ មេបញ្ជាការរង វរសេ​នាតូ​ចនគ​របា​លការពា​រព្រំដែន​គោក​លេខ​៨១៥ នៃស្នងការដ្ឋាននគ​របា​លខេត្តបន្ទាយ​មានជ័យ ប្រទេសកម្ពុជា បាននាំ​យកក្តាម​ឈូស​ចំនួន៥០ ប្រគល់​ជូន​តាមបណ្តាវត្តអារាម​មួយចំនួន ​ក្នុងស្រុកម៉ាឡៃ ​នៅព្រឹកថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០២៣។

តំណា​ងសមាគ​មន៍មូលនិ​ធិ កត្តញ្ញូ បានបង្ហាញ​អារម្មណ៍រី​ករាយ ដែលបានរួមចំ​ណែកជួយ​ដល់​ប្រជាព​លរដ្ឋប្រ​ទេសកម្ពុជា និងបា​នឲ្យ​ដឹងថា សមាគមន៍ គឺមានសាខា គ្រប់ខេត្ត ក្រុងក្នុង​ប្រទេសថៃ នឹងតែងតែជួ​យដ​ល់ប្រជាជ​នដែលមា​នជីវភាពខ្វះ​ខាតទាំងក្នុង និងក្រៅប្រទេស។

លោកវរសេនីយ៍ ទោ មាស ម៉េងហួង ​មេបញ្ជា​ការរង វរសេនាតូ​ចនគរបាល​ការពារព្រំដែ​នគោកលេ​ខ៨១៥ បានធ្វើការថ្លែង​អំណរគុណ ដល់ស​មាគមន៍មូលនិធិ កត្តញ្ញូ សាខាខេត្តស្រះកែវ ប្រទេសថៃ ដែល​បានផ្តល់ជំ​នួយ​នាពេលនេះ ។ជាពិសេ​សនេះ​ជាអំ​ណោយសប្បុរធម៌​របស់​សមាគមន៍ គឺបាន​បង្ហា​ញអំពីកិច្ច​សហប្រតិ​បត្តិការ និងទំនាក់ទំនងល្អរវា​ងប្រជា​ជនកម្ពុជា និងថៃ ផងដែរ។

លោកបានឲដឹ​ងថា ក្តាមឈូស​ដែលទទួ​លបាន​ចំនួន៥០ នេះ លោក​នឹងចែ​កជូន​បន្តតាម​វត្តអារា​មនានា ក្នុងស្រុកម៉ាឡៃ ដើម្បីតម្កល់ទុក សម្រាប់ប្រជា​ពលរដ្ឋមាន​ជីវភាពខ្វះខាត ដែល​បានទទួលម​រណភាពដើ​ម្បីរៀបចំពិធី​បុណ្យតា​មប្រពៃ​ណីឲ្យ​បានសមរម្យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button