ព័ត៌មានជាតិ

សន្និបាតក្រុមជំនុំមេតូឌីស្ទ តំបន់ខេត្តបន្ទាយមានជ័យលើកទី ២

ខេត្តបន្ទាយមានជ័យ:ឆ្លងតាមការធ្វើសន្និបាតក្រុមជំនុំមេតូឌីស្ទតំបន់ខេត្តបន្ទាយមានជ័យលើកទី ២ នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ពេញ១ថ្ងៃក្នុងគោលបំណង ដើម្បីពង្រឹងពង្រីក និងក្លាយជាទីបញ្ចេញព្រះពរ របស់ព្រះយេស៊ូគ្រីស្ទ ដល់សមាជិកសមាជិកាក្រុមជំនុំមេតូឌីស្ទ ក្នុងខេត្តបន្ទាយមានជ័យឲ្យមានការរីកចម្រើនបន្តទៀត។ អស់រយៈពេលពេញ ១ថ្ងៃនោះអស់លោក លោកស្រី ដែលជាគណៈកម្មការផ្នែកនីមួយៗ បានធ្វើរបាយការណ៍សង្ខេបស្ដីពីលទ្ធផលចំណុចខ្លាំង ខ្សោយនិងបញ្ហាប្រឈមនានាមួយចំនួនរួចមក លោក យឹម សុធារិទ្ធិ ប្រធានតំបន់មេតូឌីស្ទប្រចាំខេត្តបន្ទាយមានជ័យ និងលោកគ្រូ លន់ សុភី ប្រធានសន្និបាតបណ្ដោះអាសន្ននៃក្រុមជំនុំមេតូឌីស្ទ នៅកម្ពុជាបានមានប្រសាសន៍លើកឡើងថា ការរៀបចំធ្វើសន្និបាតនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ចំពោះក្រុមជំនុំមេតូឌីស្ទ ដែលបានធ្វើការលើកឡើងពីការរីកចម្រើន គណនេយ្យភាព តម្លាភាពនិងមានប្រសិទ្ធភាពខ្ពស់ នឹងសង្ឃឹមជឿទុកចិត្តយ៉ាងមុតមាំថា អស់លោក លោកស្រីនិងបន្តពង្រឹងពង្រីកការងាររបស់ខ្លួន ទទួលបានជោគជ័យជាបន្តបន្ទាប់។

លោក គឹម វិវឌ្ឍន៍ គ្រូគង្វាលទទួលបន្ទុកក្រុមមេតូឌីស្ទខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ពួកក្រុមជំនុំមេតូឌីស្ទខេត្តបន្ទាយមានជ័យគឺមានមុខរបរ ធ្វើការអង្គការក្រៅរដ្ឋាភិបាល ធនាគារ ក្រុមហ៊ុន អាជីវកម្ម និងសិស្សនិស្សិតហើយសក្ដានុពលនៃក្រុមជំនុំមេតូឌីស្ទគឺខាងតន្ត្រី កីឡាព្រមទាំងមានស្ថានីយវិទ្យុ រីករាយ YOY4U តារាងបាល់ទាត់និងអន្តេវាសិកដ្ឋាន។ ក្រៅពីកិច្ចការងារខាងលើក្រុមជំនុំមេតូឌីស្ទខេត្តក៏បានចូលរួមជាមួយរដ្ឋបាលខេត្ត លើការងារមនុស្សធម៌ ការងារហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ពិសេសលើការងារវិស័យអប់រំសិក្សា និងធនធានមនុស្ស។

លោក ប្រាក់ សុភ័ត្រា អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ក៏បានធ្វើការកោតសរសើរចំពោះក្រុមជំនុំមេតូឌីស្ទខេត្ត ដែលតែងតែសហការជាមួយមន្ទីរធម្មការនិងសាសនា ចូលរួមចំណែកលើកកម្ពស់វិស័យសាសនា ឱ្យមានការរីកចម្រើនគ្មានប្រកាន់នូវនិន្នាការ សាសនាអ្វីឡើយ ព្រោះថាសាសនាព្រះពុទ្ធនិងសាសនាគ្រីស្ទ គឺជាសាសនាសន្តិភាពធ្វើឲ្យមនុស្សស្គាល់ ខុសត្រូវ គុណ ទោស បុណ្យ បាប ធ្វើតែអំពើល្អទើបបានសុខ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button