យុវជន ៣នាក់ បើកបរម៉ូតូល្បឿនលឿន កែច្នៃបំពង់ស៊ីម៉ាំងប្រែន សំលេងខ្លាំងបង្កការរំខាន ត្រូវបាននគរបាលឃាត់ខ្លួនយកមកអប់រំ
ខេត្តបន្ទាយមានជ័យ៖ដោយមានការណែនាំនិងការដាក់បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីព្រលប់ថ្ងៃអាទិត្យ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៨:៣០នៅលើផ្លូវជាតិលេខ៥វៀងក្រុង ភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី បានល្បាតឆ្មក់ត្រួតពិនិត្យ និងអ្នកបើកបរចំនួន៣នាក់ និងម៉ូតូកែឆ្នៃស៊ីមាំងសំលេងខ្លាំងបង្កការរំខាន/កែឆ្នៃសាក់ស៊ីភ្លើង យកសួរនាំ។
យុវជនទាំងប៣នាក់រួមមាន
១–ឈ្មោះ ភាព លីយ៉ា ភេទប្រុស អាយុ១៨ឆ្មាំ រស់នៅភូមិព្រែកល្ពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ,២–ឈ្មោះ ចិន ភក្រ្តា ហៅឡូយ ភេទប្រុស អាយុ១៩ឆ្នាំ និង៣–ឈ្មោះ ថោ ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ពួកគេទាំងបីរស់នៅភូមិឃុំស្រុកខាងលើជាមួយគ្នា។
ដើម្បីធានាបាននូវ សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងស្របតាមគោលនយោបាយភូមិឃុំ–សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ក្រោយទទួលបានការអប់រំពីនគរបាលជំនាញចរាចរណ៍ផ្លូវគោក យុវជនទាំងបីនាក់ត្រូវបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាព បើកបរម៉ូតូក្នុងល្បឿនលឿនតាមទីសាធារណៈ ម៉ូតូបំពាក់ស៊ីមាំងប្រេនបង្កសម្លេងរំខានដល់ការគ្រោះថ្នាក់ និង រស់នៅរបស់ប្រជាពលរដ្ឋ ក្នុងករណីមិនរាងចាលសមត្ថកិច្ចនិងមានវិធានការច្បាប់។
បច្ចុប្បន្នយុវជនទាំងបីនាក់ ត្រូវបានអនុញ្ញាតឱ្យឪពុកម្ដាយឬអាណាព្យាបាល មកធានានិងទទួលយកកូនទៅអប់រំបន្ត ក្រោយពីទទួលបានការអប់រំផ្លូវច្បាប់ និងដឹងពីកំហុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមក។ ចំពោះម៉ូតូត្រូវបានដកហូតនិងរក្សាជាបណ្តោះអាសន្ន ព្រោះសុទ្ធតែជារបស់កែច្នៃខុសលក្ខណះបច្ចេកទេស៕