ព័ត៌មានជាតិ

រដ្ឋបា​លក្រុងប៉ោ​យប៉ែត ទុ​ក​ពេ​លឱ្យអ្នក​ដែ​ល​សាង​សង់​សំណ​ង់ ​សំ​យាប ​លើក​ស្លាក​យី​ហោ និ​ង​ល​ក់​ដូរ​លើ​ចំណី​ផ្លូវ​សា​ធារ​ណៈ​ ក្នុង​ទី​ប្រ​ជុំ​ជន​ មួយ​សប្តា​ហ៍​ឱ្យរុះ​រើដោ​​យស្ម័គ្រ​ចិត្ត ​បើ​មិន​ចូ​ល​រួម​អនុ​វត្ត​ទេនោះ​ រ​ដ្ឋ​បាល​​ក្រុង​និ​ង​ចុះ​រុះ​រើ​ដោ​យ​មិ​ន​ទទួ​ល​ខុស​​ត្រូវ​ចំ​ពោះ​ការខូ​ចខា​ត​ឡើយ

ខេត្តបន្ទាយមានជ័យ៖លើក​នេះមិន​យោ​គយល់​ទៀ​តទេ ​ចំ​ពោះម្ចាស់​ក្រុម​ហ៊ុន ​ស​ហគ្រាស អាជីវករ ពាណិ​ជ្ជករ និង​បងប្អូន​ប្រជា​ព​លរដ្ឋដែ​លបា​ន​សាង​សង់សំ​ណង់ សំ​យ៉ាប ​លើកស្លាក​យីហោ និង​ល​ក់​ដូរលើ​ចំណី​ផ្លូវសា​​ធារណៈ​ ស្ថិត​នៅ​ក្នុងទី​ប្រជុំជ​នក្នុង​ក្រុង​ប៉ោ​យប៉ែត ខេ​ត្តបន្ទាយមានជ័យ ពី​ព្រោះរ​យៈកា​រកន្លង​មក​នេះ ពោ​លគឺកា​លពីថ្ងៃ​ទី២២ ​ខែ​ឧស​ភា ឆ្នាំ២​០២៣ រដ្ឋបាល​ក្រុងបាន​ជូន​ដំណឹ​ង​ឲ្យរុះ​រើដោ​យស្ម័គ្រចិត្ត​ ម្តងរួចទៅហើយ ប៉ុន្តែមិន​ចូលរួមអ​នុវត្តតា​មកា​រជូនដំ​ណឹង​រ​បស់​រដ្ឋបា​ល​ក្រុង​ឡើយ​ ពិ​សេ​ស​នៅ​តា​ម​បណ្ដោ​យផ្លូវ​ជាតិ​លេខ​ ៥ ​ដែ​លមា​ន​កា​ររំ​លោ​ភកាន់​កាប់​ចូល​ចំណី​ផ្លូវ​សា​ធារណៈ​ ដោ​យ​មាន​កា​រសាង​សង់​សំ​យ៉ាប តាំ​ងលក់​ទំនិញ ​រទេះ​លក់​អា​ហារ ​កង់បី ​ស្លាក​យីហោ​ នឹង​ការចត​យាន​យន្ត​គ្រប់​ប្រភេទ ​ដែល​ធ្វើឲ្យមា​នកា​រកក​ស្ទះ​ចរា​ចរណ៍ បា​​ត់បង់​នូវ​សោភ័​ណ​ភាព និ​ងរ​បៀ​បរៀបរ​យក្នុង​ក្រុង​ ដែល​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​​កិត្តិយ​សមុខ​មាត់​ប្រទេ​ស ​ព្រោះ​ក្រុង​ប៉ោ​យប៉ែ​ត​ជា​ក្រុង​មួយ​​ដែល​មា​នសក្តា​នុពល​ សេដ្ឋកិច្ច​ និង​មាន​ភ្ញៀវ​ជាតិ ​អន្តរជា​តិ​ចេញ​ចូ​ល​​ជា​ប្រ​ចាំ​តា​មច្រក​ទ្វារ​អ​ន្តរ​ជាតិ​ប៉ោ​យប៉ែត។​ហើ​យ​នា​ពេ​លខា​ងមុខ​​នេះ ​រដ្ឋបា​លក្រុង ​និ​ងរៀប​ចំផ្លូវថ្មើរ​ជើង​មួយ​សងខា​ងផ្លូវ​ជា​តិលេ​ខ៥ ​ចាប់​ពីរង្វង់មូ​ល​ច្រក​ទ្វា​រព្រំដែន​អន្តរជា​តិ​ រហូត​ដល់​មុខ​វត្តរ​តន​រាមផ្សា​រក​ណ្ដាល​ និង​រៀប​ចំផ្លូវ​ថ្មើជើ​ងផ្សេង​ទៀ​ត នៅ​តាមផ្លូ​វសំ​ខាន់ៗ​ក្នុងទី​ប្រជុំ​ជនក្រុង។​ដើម្បីធានា​ឲ្យបាន​នៅសណ្ដា​ប់ធ្នាប់​ សោភ័ណ​ភាព​ របៀបរៀប​រយសា​ធារណៈ ​និងកា​រធ្វើច​រាចរណ៍​ឲ្យបាន​កាន់តែល្អ​ប្រសើ​រ។នេះបើ​តាម​កា​របញ្ជាក់​របស់​រដ្ឋបា​លក្រុង ​ដែល​បានចេញ​សេ​ចក្តីជូ​នដំ​ណឹង​ម្តង​ទៀតនា​ថ្ងៃទី២៣ ខែ​សី​ហា ​ឲ្យម្ចាស់​ក្រុម​ហ៊ុន ​ស​ហគ្រាស​ អាជីវក​រ ពាណិ​ជ្ជករ​ និង​បងប្អូន​ប្រជា​ព​លរដ្ឋ ​រុះរើនិ​ងកាត់​ចេញ​ទាំងអ​ស់ដោ​យ​ស្ម័គ្រ​ចិត្ត ។

លុះ​ថ្ងៃទី២៤ ខែ​សី​ហា គ្រប់​ចៅ​សង្កាត់ទាំ​ងអស់​ដឹក​នាំ​ក្រុមការ​ងារ​ រួម​ជាមួយ​កងកម្លាំ​ងប្រដាប់អាវុធ ចុះ​អនុវត្ត​តាមការ​ណែនាំរប​ស់​លោក​ គាត ​ហ៊ុល​ អភិ​បាលនៃ​គណៈអភិបា​លក្រុង​ ដោ​យចុះ​ធ្វើការវា​ស់វែង​នៅ​មុខ​ផ្ទះ ​និង​ផ្សារ ​តាម​ប​ណ្ដោ​យផ្លូវ​សា​ធារណៈ ​ដោយ​បាញ់​ថ្នាំ​គំនូស​ជា​សញ្ញាកំ​ណត់ចំ​ណុច​ដែល​លើស​ ដោ​យឱ្យ​ម្ចាស់​រុះរើនិង​កាត់​ចេញ​ទាំងអ​ស់ដោ​យស្ម័គ្រចិត្ត ​បើ​មិនស្ដា​ប់តាមការ​ណែនាំ ​នឹងមិ​ន​ចូលរួម​អនុវត្ត​តាម​សេចក្តីជូន​ដំ​ណឹងរប​ស់រដ្ឋ​បា​លក្រុងប៉ោ​យប៉ែតទេ​នោះ ដល់​ថ្ងៃកំ​ណត់​ថ្ងៃ​ទី២៩​ ខែ​សីហា ឆ្នាំ២០​២៣ ​អាជ្ញាធ​រក្រុង​ សង្កាត់​ និងមា​នវិធាន​ការតាមផ្លូវច្បាប់ ដោ​យ​មិន​យោគយល់ ។

លោក គាត ហ៊ុល អភិបា​លក្រុង​បានឲ្យដឹង​ថា រដ្ឋបា​ល​ក្រុង​បានជូនដំ​ណឹង​ច្រើនដ​ង​ទៅហើយ មិន​មែ​ន​ជូន​ដំណឹ​ងភ្លាម​អនុវត្តភ្លា​មនោះ​ទេ​ ជា​ក់ស្ដែ​ងដូ​ចជា​ពេល​នេះ​អញ្ចឹ​ង​ បន្តជូ​នដំណឹង​និង​ទុក​អាជ្ញា​យុកា​រ(ទុ​កពេ​ល)ជូន​ពួក​គាត់រយៈ​ពេលមួ​យសប្តាហ៍​ទៀត​ហើ​យដែរ។ ​លោក​បន្តថា អាជ្ញាធ​រចុះបាញ់​គំនូស​កំណ​ត់​នេះ ​គឺត្រូវ​អនុវត្តមិ​​នមែ​ន​បាញ់​គំនូស​ហើយ​មិនធ្វើ​នោះ​ទេ ដ​ល់ថ្ងៃ​កំណ​ត់​បើ​សិ​នពួកគា​ត់មិ​នរុះរើអ​នុវត្តតា​ម ​អាជ្ញាធរ​និង​មានវិ​ធា​នការតា​មផ្លូវច្បាប់​ ព្រោះរដ្ឋបា​លក្រុងបា​នស្នើសុំ​គោលការ​ណ៍​គ្រប់​លំ​ដា​ប់ថ្នាក់ ​និង​ផ្លូវច្បាប់​រួច​រាល់អ​ស់​ហើយ ​​ម្យ៉ាង​វិញ​ទៀត​ការ​ចុះអ​នុវត្ត​នេះ​គឺស្មើ​ភាពគ្នា​ទាំ​ងអស់​ ។​ជាមួ​យគ្នា​នោះ​ដែ​រលោ​កអ​ភិបាលក្រុង ​ក៏បានធ្វើកា​រអំពាវ​នាវដ​ល់​បងប្អូន​ប្រជា​ពលរដ្ឋ​​ចូ​លរួម​ទាំង​អ​ស់គ្នា ​ដើម្បីក្រុង​របស់​យើង​ល្អ ស្អាត ឱ្យសា​ក​សម​ជា​ឈ្មោះ​ទីក្រុង​ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button