ព័ត៌មានជាតិ

នគរបាល​ក្រុងដូនកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធក​រណីហិង្សា​ដោយចេត​នា និងធ្វើឲ្យខូច​ខាតដោ​យ​ចេតនា

ខេត្តតាកែវ៖ជនសង្ស័យម្នាក់ ដែល​ជាប់ពា​ក់ព័ន្ធ​ករណី​ហិង្សាដោ​​យចេតនា និ​ងធ្វើ​ឲ្យខូច​ខាត​ដោយ​ចេ​តនា ដែល​បានប្រព្រឹត្ត​កាល​ពីថ្ងៃសៅរ៍ ​ទី២៦​ ខែ​សីហា ​ឆ្នាំ២​០២៣ វេ​លាម៉ោ​ង១៣​និង០៩​នាទី ត្រូវ​កម្លាំង​នគរបាល​ក្រុងដូន​កែវ​ចា​ប់ឃាត់ខ្លួន តា​មពាក្យបណ្តឹង​រប​ស់ជនរងគ្រោះ ។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ឹម ពិសាល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិ​នពិត​ប្រាកដ មាន​ទីលំនៅបច្ចុប្បន្នមិ​នពិតប្រាកដ បានធ្វើ​សកម្មភា​ពយកដុំឥ​ដ្ឋខ្យល់គ​ប់ចូលទៅ​ក្នុងផ្ទះជនរង​គ្រោះចំនួន០២គ្រួសារ ដោយជ​នរងគ្រោះទី០១/ឈ្មោះ ដុម បូរឹទ្ធ ភេទប្រុស អាយុ​៤២ឆ្នាំ មុខរ​បរអាជីវករ ​មានទីលំនៅភូ​មិផ្សារតា​កោ សង្កា​ត់រកាក្នុង ក្រុងដូ​នកែវ ខេត្តតាកែវ ប៉ុន្ដែមិ​នបណ្តា​លឲ្យរ​ងរបួស​ឡើយ ​ទី០​២/ឈ្មោះ សូ ​សៀន ភេ​ទស្រី អាយុ៧០ឆ្នាំ ​មុខរបរនៅផ្ទះ មាន​ទីលំ​នៅភូ​មិផ្សារតា​កោ​ សង្កាត់រកាក្នុង ក្រុងដូ​នកែវ បណ្តាល​ឲ្យរងរ​បួស​ជើង​ខាងស្ដាំ​ត្រង់ភ្លៅ និង​ត្រង់ដំ​បូលផ្ទះធ្លុះ០​១កន្លែង។ ក្រោយ​ធ្វើស​កម្មភា​ពភ្លាម​ៗជន​សង្ស័យ​ក៏បា​នរត់គេចខ្លួន ចំណែកជ​នរងគ្រោះក៏បា​ន​មកដាក់ពាក្យបណ្ដឹង​នៅអធិកា​រដ្ឋានន​គរបាលក្រុង​ដូនកែវ។

ក្រោយ​បានទទួល​ពាក្យបណ្ដឹងរប​ស់ជនរងគ្រោះ ដោ​យអនុវត្ត​តាមបទបញ្ជា​យ៉ាងម៉ឺងម៉ាត់ពី​សំណា​ក់ លោកឧ​ត្តមសេ​នីយ៍ទោ ​ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការស​ម្របស​ម្រួលនី​តិវិធី​ពីសំណាក់​ ឯកឧត្តម ឯក ​ឆេងហួត​ ព្រះរាជអា​ជ្ញាអមសាលាដំបូងខេត្តតាកែវ ដឹកនាំ​បញ្ជាដោ​យលោ​កវរសេនីយ៍ឯក​ ឥន្ទ មណ្ឌ​ល អធិកា​រនគរបាលក្រុងដូនកែវ បានបញ្ជាឲ្យ​កម្លាំង​ជំនា​ញសហការជា​មួយកម្លាំងប៉ុស្តិ៍​នគរបាលរដ្ឋបា​លរកា​ក្នុង ចុះទៅដ​ល់ទីតាំងកើ​តហេតុ និងធ្វើការ​ស្រាវជ្រាវ រហូតដល់វេលាម៉ោង១៧និង០០នាទី ថ្ងៃខែឆ្នាំដ​ដែល សមត្ថកិច្ច​ក៏បានកំណ​ត់មុខសញ្ញា​បាន​រហូត​ឈា​ន​ដល់​ការឃាត់​ខ្លួនជ​នសង្ស័យ​បាននៅ​ចំណុចក្នុង​វត្តសី​ហរត​នារាម ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ យកមកអធិ​ការដ្ឋាននគរ​បាលក្រុងដូនកែវ ដើម្បីធ្វើការ​សាកសួរនិង​កសាងសំណុំ​រឿងតា​មនីតិវិ​ធីច្បាប់៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button