កិច្ចប្រជុំជរុញណែនាំដល់អាជ្ញាធរ ឃុំ សង្កាត់ ស្តីពី ការពិនិត្យឈ្មោះបោះឆ្នោត
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានកោះអញ្ជើញដល់អស់លោក លោកស្រីការជាមន្ត្រីឃុំសង្កាត់ទូទាំងខេត្ត និងមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោត បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ សេចក្ដីណែនាំលេខ៥១ ផ្សាយសេចក្ដីប្រកាសលេខ ១៧២ និងសេចក្ដីណែនាំលេខរួមលេខ០៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ក្នុងកិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឡោ ប៊ុនពេជ្រ ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត ជាគណៈអធិបតី ។
លោក យ៉ង់ សក្កិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនៅថ្ងៃនេះមាន បីចំណុចសំខាន់ៗរួមមានទីមួយសេចក្ដីណែនាំស្ដីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជាផ្លូវការឆ្នាំ២០២២ ក្នុងគោលបំណង
ទី១ ដើម្បី ជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព។
ទី២ សេចក្ដីសម្រេចស្ដីពីការពិនិត្យបញ្ជីឈ្មោះនៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោតនិងទី៣ សេចក្ដីណែនាំរួមស្ដីពីកិច្ចសហការការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ការពិនិត្យបញ្ជី ឈ្មោះនៃការចុះឈ្មោះបោះឆ្នោតអាចផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតនាឆ្នាំពីរ២០២៣។
លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ កោតសរសើរដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលតែងតែចូលរួមសហការការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតជាពិសេសការការពារបានយ៉ាងល្អប្រសើរចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទីប្រាំពីរកន្លងទៅថ្មីៗនេះ ទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ហើយសុំឲ្យអស់លោកលោកស្រី ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនៅថ្ងៃនេះពេលដែលវិលត្រឡប់ទៅមូលដ្ឋានវិញ ត្រូវខិតខំបំពេញការងារឲ្យបានល្អប្រសើរដែលគ.ជ.បបានធ្វើការពន្យល់និងណែនាំ៕