លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បាននាំយកថវិកា លោកនាយឧត្តមសេនីយ៍ សៅ សុខា ចូលបុណ្យគ្រួសារសព អតីតយោធិន នៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ចំនួន០២គ្រួសារ
(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី បាននាំយកថវិកាផ្ទាល់ខ្លួនរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រគល់ជូនដល់គ្រួសារសពចំនួន ០២នាក់
១–លោកវរសេនីយ៍ត្រី នួម ឆៃរ៉ាត់ , ២–នាយចំណង់ ប្លុង ម៉ៅ ( អតីតយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ) ក្នុងមួយគ្រួសារទទួលបានថវិកា ៥លានរៀល រួមនឹងថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ចំនួន៥០ម៉ឺនរៀលផងដែរ។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានចូលរួមសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី នួម ឆៃរ៉ាត់ និង លោកនាយចំណង់ ប្លុង ម៉ៅ ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារគ្មានថ្ងៃវិលត្រឡប់ចោលប្រពន្ធ និងកូន បងប្អូនសាច់ញាតិទាំងក្តីអាឡោះអាល័យជាទីបំផុត។
លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន បន្តថា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែគិតគូរពីសុខទុក្ខ ជីវភាពរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ ជាពិសេសបើទោះបីជាអាវុធហត្ថ សោធននិវត្តន៍ ដែលទទួលមរណៈភាពក៏ដោយ ក៏លោកនាយឧត្តមសេនីយ៍ សៅ សុខា នៅតែយកចិត្តទុកដាក់ជួយជាថវិកាផ្ទាល់ខ្លួនចូលរួមបុណ្យសព ផងដែរ។
សូមបញ្ជាក់ផងដែរថា ១–លោកវរសេនីយ៍ត្រី នួម ឆៃរ៉ាត់ ទទួលមរណៈភាព ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២, ២–នាយចំណង ប្លុង ម៉ៅ ទទួលមរណៈភាពនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣៕