ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកត្រាំកក់

ខេត្តតាកែវ÷ ដោយបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នាវេលាម៉ោង១៥:៣០នាទី ថ្ងៃទី២៨ ខែសីហា  ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកត្រាំកក់ ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាបជាក់ស្ដែង នៅចំណុចរោងក្រោយផ្ទះ នៅក្នុងភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ: ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន ០៤នាក់
១ .ឈ្មោះ បឿន សំរិត (ហៅប៉ង) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (រក្សាទុកនិងប្រើប្រាស់ ជាមុខសញ្ញាចាស់) រស់នៅភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
២.ឈ្មោះ ឈៀង ពៅ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ម្ចាស់ផ្ទះផ្ដល់ទីតាំងសម្រួលឲ្យប្រើប្រាស់ រស់នៅភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។
៣.ឈ្មោះ ឈៀង មួយហ៊ី ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ( រក្សាទុកប្រើប្រាស់ ទើបចេញពីពន្ធនាគារខេត្តតាកែវ ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនរយៈពេល០៣ឆ្នាំ ជាមុខសញ្ញាចាស់)។
៤.ឈ្មោះ ហ៊ន សីហា ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់) រស់នៅភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

វត្ថុតាងដកហូតបានរួមមាន
១ – ម្សៅក្រាមពណ៌សថ្លាចំនួន ១៥ កញ្ចប់(ធំ០១) ទម្ងន់ : ១៨,៩២ក្រាម (ថ្លឹងទាំងសំបកថង់)
២- សម្ភារៈសេពនិងសម្ភារៈវិចខ្ចប់មួយចំនួន(ដបទឹកសុទ្ធ ដែកកេះ០២)
៣- ទូរស័ព្ទចំនួន០៣គ្រឿង ម៉ាកហូវៃ ០២ គ្រឿង oppo ០១គ្រឿង
៤- ម៉ូតូ០១គ្រឿងម៉ាកC125ពណ៌ខ្មៅផ្លាកលេខតាកែវ1V2195។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងរក្សាទុក ឃាត់ខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធី ៕ ដោយ : លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button