ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់អំណោយ ជូនប្រជាពលរដ្ឋ ដែលជួបការលំបាកចំនួន ២គ្រួសារ នៅស្រុកព្រះនេត្រព្រះ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ចុះជួយឃុំព្រះនេត្រព្រះ នាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ មានដូចជា គ្រឿងឧបភោគ បរិភោគចំនួន ៩មុខ និងថវិកាមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាកចំនួន ២គ្រួសារ ស្ថិតនៅភូមិកណ្ដាល ឃុំព្រះព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានគោរពថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និងសូមមានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត៕