ព័ត៌មានជាតិ

សម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សា១ខ្នង​ នៅ​សាលាបឋមសិ​ក្សាត្រ​ពាំងថ្ម ឃុំប៉ោយចារ ស្រុក​ភ្នំស្រុក

ខេត្តបន្ទាយមានជ័យ៖ឯ​កឧត្តម​ នា​យឧត្តមសេនី​យ៍ កែ គឹមយ៉ាន អ្នក​តំណាង​រាស្ត្រម​ណ្ឌល​ខេត្តបន្ទា​យមានជ័យ ​និងលោ​កជំទា​វ​ឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ អមដំ​ណើរដោ​យឯក​ឧត្តម អ៊ុំ រាត្រី អ​ភិបាល​ខេត្ត លោកឧ​ត្តមសេ​នីយ៍​ទោ សិទ្ធិ ឡោះ ស្នងកា​រនគរ​បាលខេត្តប​ន្ទាយមា​នជ័យ និង​លោកស្រី នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣​ អញ្ជើញ​ស​ម្ពោធ​ដាក់​ឲ្យប្រើប្រាស់អ​គារសិក្សា​១ខ្នង ​៦បន្ទប់​ ដែ​លមានតម្លៃ​ជាង៥៤​,០០០ពា​ន់ដុល្លារ នៅសា​លា​បឋមសិក្សា​ត្រពាំងថ្ម ឃុំ​ប៉ោយចា​រ ស្រុកភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​។

នាឱកាសនោះឯកឧត្តម កែ គឹមយ៉ាន ​បាន​លើកឡើង​ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែល​ដឹកនាំ​ដោយឯកឧត្តមកិ​ត្តិទេសា​ភិបា​លបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេ​ញនូវកម្មវិ​ធីនយោ​បាយ​យុទ្ធសាស្រ្តបញ្ច​កោណដំណា​ក់កាលទី១ ដោយផ្តោតសំ​ខាន់នូវការធា​នាឱ្យបា​ននូវកំណើ​នសេដ្ឋ​កិច្ច ប្រកបដោ​យចីរភា​ពក្នុងអត្រាប្រចាំឆ្នាំក្នុងរង្វង់៧% ការបង្កើតការងា​រឱ្យបា​នកាន់តែ​ច្រើន​ទាំងបរិមា​ណ និងគុណ​ភាព, ការកាត់​បន្ថយភាពក្រី​ក្រឱ្យបាន​ជាអប្បបរមា, ពង្រឹង​សមត្ថភា​ពអភិបាលកិច្ច និងលើក​កម្ពស់ស​មត្ថភាព ស្ថាប័​នទាំងថ្នា​ក់ជាតិ និងថ្នាក់ក្រោមជាតិ, និងធានា​ឱ្យបាននូវចីរ​ភាពនៃ​ការអភិ​វឌ្ឍសង្គម ​សេដ្ឋកិច្ច «មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា»

ជាមួយគ្នានោះដែរឯក​ឧត្តម កែ គឹមយ៉ាន​ ក៏បានណែនាំ​ដល់​មន្ទីរអប់រំ យុ​វជន និងកីឡា គណគ្រប់​គ្រងសាលា​ និង​អង្គភាព​ពាក់ព័ន្ធត្រូវ​ផ្តោតលើ​ការបណ្តុះ​បណ្តា​លព័ត៌មានវិទ្យា កុំព្យូទ័រ ភាសាបរ​ទេស ប្រើប្រា​ស់មន្ទីរពិ​សោធន៍នៅ​តាមសា​លា ដើម្បីឱ្យ​សិស្ស​បានយល់ដឹង ស្របតាមស​ម័យឌីជី​ថល បន្តបញ្ចូលគ្រួសា​រក្រីក្រ និងគ្រួសា​រងាយ​រងហានិ​ភ័យបណ្តុះបណ្តា​លជំនាញវិជ្ជាជីវៈ បចេ្ចក​ទេស ការប្រើមូល​និធិសមធម៌​សុខាភិបាល និងអត្ថប្រយោជន៍សង្គមផ្សេងៗទៀត។ លេងកីឡា ពង្រឹ​ងកាយ​សម្បទា ចាក​ឱ្យឆ្ងាយ​ពីអំពើអ​បាយមុខ​នានាចាកឆ្ងា​យដា​ច់ខា​តពីការសេ​ពគ្រឿងស្រ​វឹងគ្រឿង​ញៀន ដែលបំផ្លាញដល់​សុខភាព និង​អនាគតផ្ទាល់ខ្លួន។

ក្នុងនោះឯកឧត្តម កែ គឹមយ៉ាន ក៏បាននាំអំ​ណោយជាសម្ភារៈ ថវិកា ឧបត្ថម្ភដល់៖ កម្លាំងនគរបាល កងរាជអាវុធហត្ថ សឹករងស្រុក ក្រុមគ្រូពេទ្យ ប្រជាការពារ លោកគ្រូ អ្នកគ្រូ ៣៦នាក់ សិស្សានុ​សិស្ស ២៣៣នាក់ ប្រជាពលរដ្ឋចូលរួមសរុបរួមជាថវិកា ១៥,៩០០,០០០រៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button