កម្លាំងប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បន្តចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការណែនាំពីលោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នឹងលោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ទទួលទិសប៉ុស្តិ៍ក្បាលស្ពាន នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ បានចាត់តាំង លោកអនុសេនីយ៍ទោ ឆុង ប៊ុនហេង នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំង ចុះធ្វើការដើរល្បាត ដើម្បីត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិសាស្រ្តប៉ុស្តិ៍ក្បាលស្ពាន ពីភូមិក្បាលកោះដល់ភូមិអូរជ្រៅ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅតាមបន្ទាព្រំដែន និងទប់ស្កាត់ការលួចនាំប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ។ល។
ក្នុងប្រត្តិបតិការចុះធ្វើការដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនរបស់កម្លាំងក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ នៅក្នុងភូមិសាស្ត្រគ្រប់គ្រងឃើញថាគ្មាន អ្វីប្រែប្រួលទេហើយបានបញ្ចប់នៅវេលាម៉ោង០៩នឹង២០នាទីព្រឹកនាថ្ងៃដដែល៕