ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន​ ដឹកនាំមន្ត្រី ជំនាញ និ​ងក្រុមកា​រងារ ចុះ​សិក្សាពីលទ្ធភាព ក្នុង​ការស្ថា​ប​នាហេ​ដ្ឋារចនាសម្ព័ន្ធ មួយចំនួនបន្ថែមទៀត​ នៅក្នុង​សង្កាត់ ប​រយ៉ាខា​ ក្រុង​ប៉ៃលិន

ខេត្តប៉ៃលិន៖ អភិបាលខេត្តប៉ៃលិ​ន លោកជំទាវ​ បាន ស្រីមុំ ​បានមា​នប្រសាសន៍ដាក់គោលដៅ អភិ​វឌ្ឍន៍ ហេដ្ឋា រចនាសម្ព័ន្ធនៅក្នុងខេត្ត ដោយសម្រេចស្ថាបនាផ្លូវជាប្រភេទបេតុង និងកៅស៊ូ ដើម្បីទ​ប់ទ​ល់ជាមួយនឹងអាកាសធាតុ និងរក្សានូវគុណភាព ជាពិសេសរួ​មចំណែកសន្សំសំ​ចៃរថវិកាជា​តិផងដែរ បើទោះបីជាធ្វើបានតិច តែគុណភាពប្រើប្រាស់ បាន​យូរអង្វែង ។

លោកជំ​ទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងបែបនេះ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ​២០២៣ នៅក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រី ជំនាញ និងក្រុមការងារ ចុះសិក្សាពីលទ្ធភាព ក្នុង​ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ មួយ ចំនួន បន្ថែមទៀត នៅក្នុងសង្កាត់ បរយ៉ាខា ក្រុងប៉ៃលិន ទៅតា​មសំណូមពររបស់ប្រជាពលរដ្ឋ និងបន្តពិនិត្យមើលផ្លូវ ក្រាល កៅស៊ូ ប្រភេទ DBST ១ខ្សែ នៅឃុំ​ស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលទើបស្ថាបរួចរាល់ ដើម្បីកំណត់ទីតាំង ដាក់ស្លាកសញ្ញា ចរាចរណ៍ និងគូសគំនូស លើទ្រូងផ្លូវ ក្នុងគោលបំណងចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ ។  

លោកជំទាវ បាន ​ស្រីមុំ អភិបាល​ខេត្ត បានមា​នប្រសាសន៍ឱ្យដឹងថា៖ ខេត្តប៉ៃលិន​ មានសណ្ឋានដី ជាតំបន់ភ្នំ និ​ងខ្ពង់រាប ហើយអាកាសធាតុមានភ្លៀងធ្លាក់ច្រើន ដូច្នេះសម្រាប់ផ្លូវក្នុងខេត្ត បើសិនជា ធ្វើខុ​សពីការចាក់បេតុង ឬ ក្រាលកៅស៊ូ នោះនឹង មានការជួសជុលរហូត ដែលនឹងត្រូវបាត់​បង់ថវិកា​ជាតិ​ច្រើនណាស់ និងចំណាយ ពេល ថែទាំថែម ទៀតផង ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ផ្លូវជាទូទៅ នៅពេលមានប្រើប្រាស់ តែងតែរង ការខូច និងត្រូវការជួសជុល ប៉ុន្តែដោយសារតែពិនិត្យឃើញទៅលើបញ្ហានេះ ថ្នាក់ដឹកនាំខេត្ត ទាំងគណៈអភិបាល ក្រុម ប្រឹក្សាខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គឺបានសិក្សារួមគ្នា ដោយសារកត្តា ភូមិសាស្ត្រ និងធម្មជាតិ មិន អំណោយផលទៅលើការសាងសង់ផ្លូវ ដែលយើងប្រើប្រាស់បានក្នុងតែរយៈពេលខ្លី ដូច្នេះរដ្ឋ បាល​ខេត្ត នឹងមានគ​ម្រោងរៀបចំឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន និងជនបទ ឱ្យមានលក្ខ​ណៈ​ល្អប្រសើរ ហើយប្រើ ប្រាស់ប្រកប ដោយគុណភាពបំផុត ដើម្បីឱ្យ ប្រជាពលរដ្ឋងាយស្រួល​ធ្វើដំណើរ និង​ដើម្បីទាក់ទាញទេសចរផងដែរ។

នៅក្នុងឱកា​សនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសា​សន៍ផ្តាំផ្ញើរដល់ប​ងប្អូនប្រជាព​លរដ្ឋ ដែលប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមថែរក្សា ដើម្បីធានាដល់កា​រប្រើប្រាស់បានយូរអង្វែង ជាពិសេស​ត្រូវចូលរួមអនុវត្តន៍ គោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព ក្នុងការ​រក្សាបាននូវសន្តិ​សុខ សណ្តាប់ធ្នាប់សា​ធារណៈក្នុងមូលដ្ឋានរបស់យើង ៕ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button