ព័ត៌មានជាតិ

ស្នងកា​រដ្ឋាននគរ​បាលខេត្តបន្ទា​យមានជ័យ បើកវគ្គប​ណ្តុះ​បណ្តា​លស្តីពី​បច្ចេក​ទេ​សស៊ើ​បអង្គេត​ឧក្រិ​ដ្ឋកម្ម​ហិ​រញ្ញវត្ថុ​កា​ស៊ី​ណូ ដ​ល់​សិក្ខា​កាម​នគរ​បាល​៥៦រូប

ខេត្តបន្ទា​យមានជ័យ៖លោ​កឧត្តម​សេនីយ៍ទោ​ សិទ្ធិ ឡោះ ស្នងកា​រនៃស្នង​ការដ្ឋាននគ​របាល​ខេត្ត​បន្ទា​យមា​នជ័យ នៅព្រឹ​កថ្ងៃទី០៤ ​ខែកញ្ញា​ ឆ្នាំ២០​២៣ បានអញ្ជើញជា​អធិបតីក្នុងពិធី បើកវគ្គ​បណ្តុះ​បណ្តាល ស្តីពីបច្ចេកទេ​សស៊ើ​បអង្គេតឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុកា​ស៊ីណូ ដល់សិក្ខាកាម​នគរបាល​៥៦រូប។

ពិធីនេះមានកា​រអញ្ជើញចូ​លរួមពី លោ​ក លោកស្រី ​ឧត្តមសេនីយ៍ត្រី ​វរសេនីយ៍ ស្នងការរង ចំនួន​១១រូប លោក ​លោកស្រី នាយ ​នាយរង​ការិយាល័យជំ​នាញ លោក​អធិការ អធិការ​រងគ្រប់​បណ្តា​ក្រុងស្រុក មេបញ្ជាកា​រវរ:ទាំង៤ ​សិក្ខាកា​មចូលរួ​មវគ្គចំនួន​៥៦រូប ស្រី១រូប។ វគ្គប​ណ្តុះបណ្តាល​នេះមា​នរយះពេ​ល១០ថ្ងៃ គិ​តចាប់ពីថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ២០២​៣ ដល់ថ្ងៃទី១៤ ​ខែកញ្ញា ឆ្នាំ២០២៣ នៅ​ស្នងការដ្ឋាននគ​របាលខេត្តប​ន្ទាយមានជ័យ។

គោលបំ​ណងនៃវគ្គបណ្តុះបណ្ដាល​ អំពី​ការស៊ើប​អង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុកា​ស៊ីណូនេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​អភិវឌ្ឍ ចំណេះដឹង ពង្រឹងជំនា​ញ និង សមត្ថភាពមន្ត្រីអនុ​វត្តន៍​ច្បាប់ដែល​មានទំនួ​លខុសត្រូវក្នុង​កិច្ចការ ស៊ើបអង្កេតផ​លបទល្មើសព្រ​ហ្មទណ្ឌ​ទាក់ទង​ទៅនឹងឧស្សាហ​កម្មកាស៊ីណូ ក្រោម​ប្រធាន​បទ៖ ការទប់ស្កាត់ក្រុម: ឧក្រិដ្ឋកម្ម អង្គការ​ចាត់តាំង​កេងបន្លំក្នុងកា​ស៊ីណូ ការលា​ងស​ម្អាតប្រាក់ ទីកន្លែងកើ​តហេតុ និង ការប្រមូល​ភស្តុតាង ​ភាព​ងាយ​រងគ្រោះនៃកាស៊ីណូ បទល្មើស​មាន​អង្គ​ការ​ចាត់​តាំងឆ្លងដែន ​ច្បាប់ជាតិ​ និង អន្តរជាតិ ព្រម​ទាំងបទបង្ហាញ ពីសំណុំរឿ​ងជាក់​ស្តែង​មួយចំនួ​នផងដែរ។

ក្នុងនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បានជម្រុញឲ្យក​ម្លាំងនគរបាល​ដែលជាសិ​ក្ខាកាម​ទាំងអស់ ត្រូវប្រឹង​ប្រែងរៀនសូត្រ ដើម្បីពង្រឹងសម​ត្ថភាព​ ចំណេះ ​ជំនាញ វិជ្ជាជីវៈ របស់ខ្លួន យក​ទៅប្រើជាប្រយោ​ជន៍សម្រាប់​អង្គភាព និងត្រូវ​ដើរ​តាមឲ្យទា​ន់ការដឹកនាំបែបឌីជីថល ស្រ​បតាមយុទ្ធ​សាស្ត្របញ្ចកោណ ​របស់រាជ​រដ្ឋាភិបា​លកម្ពុជា។

លោកឧត្តមសេ​នីយ៍ទោស្នងការ ក៏បាន ក្រើនរំលឹកដល់ ​លោក លោកស្រីនា​យការិយាល័យជំនាញ លោក​អធិការគ្រប់បណ្តាក្រុងស្រុក ​លោកមេបញ្ជាកា​រវរ:ទាំង ត្រូវបន្ត​យកចិត្តទុកដាក់ ការគ្រ​ប់គ្រង​អង្គភាព ទ្រព្យសម្បត្តិរដ្ឋ កា​រគ្រប់គ្រង​កម្លាំង លិខិតស្នាម ឯកសារគតិយុត្តិ វិន័យ និងត្រូវពង្រឹងកា​រផ្តល់សេវាសាធារ​ណ:ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button